ជំនន់ទឹកភ្លៀងនៅ​ប្រទេសថៃ បានសម្លាប់មនុស្ស​២នាក់ និងជន់លិចផ្ទះសម្បែងរាប់រយខ្នង

//s6.kh1.co/ef/eff2d385a16fcde6f4970a6bce1ef30f88be064b.jpg
សង្គម

 ០៤-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឥទ្ធិពលព្យុះស៊ីនឡាគូបានបង្កជាទឹកជំនន់លិចផ្ទះសម្បែងជាច្រើនខ្នង និងបានសម្លាប់មនុស្សពីរនាក់

បាងកក៖​ អាជ្ញាធរថៃបានរាយការណ៍ថា ជំនន់ទឹកភ្លៀងនៅក្នុងប្រទេសថៃ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២នាក់ និងបានហូរជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋរាប់រយខ្នង​នៅខេត្តភាគខាងជើងប្រទេសថៃ ដែលបង្កឡើងដោយសារឥទ្ធិពលខ្យល់ព្យុះស៊ីនឡាគូ (Sinlaku) មកពីប្រទេសវៀតណាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្យុះស៊ីនឡាគូ បាន​បន្តដំណើរឆ្ពោះ​ទៅ​ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃច័ន្ទម្សិលមិញនេះ
ព្យុះស៊ីនឡាគូ បាន​បន្តដំណើរឆ្ពោះ​ទៅ​ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃច័ន្ទម្សិលមិញនេះ

​ទឹកជំនន់បានហូរនាំទាំងភក់ទៅ​ពន្លិចផ្ទះ​ជាច្រើនខ្នងនៅតាមតំបន់ជនបទកាលពីថ្ងៃអាទិត្យ។ ហើយទន្ទឹមនឹងនោះ ក្រុមទាហានជួយសង្គ្រោះបានប្រើទូកតូចៗ ដើម្បីជួយ​អ្នកភូមិជាច្រើន ព្រមទាំងបាន​ផ្តល់ជំនួយដល់​អ្នករស់នៅក្នុងខេត្ត Loei ដែលជា​​ខេត្តរងគ្រោះធ្ងន់ធ្ងរបំផុត។

ទាហានជម្លៀសអ្នកភូមិ ដែលរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់ខ្លាំង
ទាហានជម្លៀសអ្នកភូមិ ដែលរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់ខ្លាំង

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់​វៀតណាមក៏បានឱ្យដឹងដែរថា ព្យុះស៊ីនឡាគូ បានបោកបក់ទៅលើប្រទេសឡាវ និងវៀតណាម កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស ២នាក់​ នៅខេត្តហ័ប៊ិញ (Hoa Binh) និងក្វាងនិញ (Quang Ninh)។ ហើយអាជ្ញាធរ​បាន​ព្រមានថា ភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឱ្យមាន​ការបាក់ស្រុតដី និងបង្កជាទឹកជំនន់ភ្លាមៗ នៅខេត្តតាមតំបន់ភ្នំជាច្រើន ដែលស្ថិតនៅភាគខាងជើង​ប្រទេសវៀតណាម៕

​បង្គោលភ្លើង និងផ្ទះសម្បែងជាច្រើន ត្រូវរងការខូចខាត
​បង្គោលភ្លើង និងផ្ទះសម្បែងជាច្រើន ត្រូវរងការខូចខាត
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T