ចប់អស់ហើយ! តោះមកមើលថាតើលីគមួយណាស្វិតស្វាញជាងគេក្នុងចំណោមលីគកំពូលធំៗទាំង៥នៅអឺរ៉ុបរដូវកាលនេះ

//s6.kh1.co/ef/eff0d47b2dd5bccc13889b951334c85211867a78.jpg
កីទ្បា

 ០៣-សីហា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

Liverpool វ៉ាដាច់ក្រុមលេខ២ Manchester City ចំនួន១៨ពិន្ទុ រីឯ Juventus វិញលើសក្រុមលេខ២ Inter Milan តែមួយពិន្ទុប៉ុណ្ណោះ

អឺរ៉ុប៖  ប្រិយមិត្តភាគច្រើនសុទ្ធតែដឹងហើយថា ឆ្នាំនេះជារដូវកាលដ៏ចម្លែកបំផុតមិនធ្លាប់មាននៅក្នុងវិស័យបាល់ទាត់កន្លងមក ដោយក្លិបធំៗនៅអឺរ៉ុបត្រូវផ្អាកការប្រកួតមួយរយៈធំ ក៏ដូចជាធ្វើការប្រកួតដោយគ្មានអ្នកគាំទ្រនៅពេលដែលបើកឡើងវិញនោះ។ យ៉ាងណាមិញលីគកំពូលធំៗទាំងប្រាំនៅទ្វីបអឺរ៉ុបក៏បានរកឃើញជើងឯករដូវកាល២០១៩-២០២០រៀងៗខ្លួនរួចហើយដែរ។ ហើយខាងក្រោមនេះជាស្ថិតិដែលបង្ហាញថានៅក្នុងចំណោមលីគកំពូលទាំង៥នោះ តើលីគមួយណាមានការប្រកួតប្រជែងស្វិតស្វាញជាងគេ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • Premier League 

ម្ចាស់ជើងឯកហង្សក្រហម Liverpool រកបាន៩៩ពិន្ទុ លើសក្រុមលេខ២ Manchester City រហូតដល់ទៅ១៨ពិន្ទុ និងលើសក្រុមលេខ៣ Manchester United ចំនួន៣៣ពិន្ទុឯណោះ។ ប៉ុន្តែបែរជាមានការប្រជែងដ៏ស្វិតស្វាញក្នុងការដណ្តើមយកកៅអីទៅលេង Champions League រដូវកាលក្រោយទៅវិញ​ ពោលគឺរវាងក្លិប Manchester United, Chelsea, Leicester និង Wolves

ក្លិប Liverpool
ក្លិប Liverpool
  • La Liga

ដើម្បីអាចរកឃើញម្ចាស់ជើងឯក លីគកំពូល La Liga ត្រូវចាំដល់សប្តាហ៍ទី៣៧ឯណោះ ពោលគឺក្លិប Real Madrid ជាម្ចាស់ពានមួយនេះ ដែលឈរពីលើ Barcelona ចំនួន៥ពិន្ទុ។ ចំណែកឯក្រុមលេខ៣ Atletico Madrid និងក្រុមលេខ៤ Sevilla នៅក្រោយ Real Madrid ចំនួន១៧ពិន្ទុ។

  ក្លិប Real Madrid
  ក្លិប Real Madrid
  • Serie A

វាដូចជាចម្លែកណាស់ដែលថា Serie A ជាលីគកំពូលដែលមានការប្រកួតប្រជែងខ្ពស់នោះ ដោយសារតែ Juventus គ្រោងជើងឯកមួយនេះ ៩រដូវកាលជាប់ៗគ្នាទៅហើយ។ ប៉ុន្តែនៅក្នុងរដូវកាលនេះ Juventus ឈរនៅពីលើក្រុមលេខ២ Inter Milan តែមួយពិន្ទុប៉ុណ្ណោះ និងឈរពីលើក្រុមលេខ៣ Atalanta និងក្រុមលេខ៤ Lazio ចំនួន៥ពិន្ទុ។

ក្លិប Juventus
ក្លិប Juventus
  • Bundesliga

ក្លិប Bayern Munich ក្លាយជាម្ចាស់ពានរង្វាន់មួយនេះ៨រដូវកាលជាប់ៗគ្នា ដោយនៅក្នុងរដូវកាលនេះបានវ៉ាដាច់ក្រុមលេខ២ Borussia Dortmund ចំនួន១៣ពិន្ទុ និងនៅពីលើក្លិបលេខ៣ RB Leipzig ចំនួន១៦ពិន្ទុ។

  ក្លិប Bayern Munich
  ក្លិប Bayern Munich
  • Ligue 1

លីគកំពូលមួយនេះត្រូវបង្ខំចិត្តបញ្ចប់រដូវកាលរបស់ខ្លួន បើទោះជានៅសល់១០ប្រកួតទៀតទើបគ្រប់ក៏ដោយ។ ហើយម្ចាស់ជើងឯកនោះគឺក្លិបអ្នកមាន Paris Saint-Germain ដែលមាន១២ពិន្ទុលើសក្រុមលេខ២ Olympique Marseille

  ក្លិប Paris Saint-Germain
  ក្លិប Paris Saint-Germain

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T