Rooney ចេញមកពន្យល់ពីមូលហេតុដែលថា De Bruyne មានសមត្ថភាពដូចយក Giggs បូកជាមួយនឹង Gerrard អ៊ីចឹង

//s6.kh1.co/ba/ba148d99f935690ffe0e9bdd6382216948d74609.jpg
កីទ្បា

 ០៣-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Rooney ថាពេលឃើញ De Bruyne លេងធ្វើឲ្យគេនឹកឃើញដល់ Ryan Giggs និង Steven Gerrard

អង់គ្លេស៖ កីឡាករ Kevin de Bruyne ត្រូវបានគេមើលឃើញថាជាកូនសោរដ៏សំខាន់មួយដែលធ្វើឲ្យ Manchester City មានសង្ឃឹមក្នុងការឈ្នះពាន UEFA Champions League ជាលើកដំបូងរបស់ក្លិបនៅរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Man City នឹងត្រូវប៉ះជាមួយ Real Madrid នៅជើងទី២វគ្គ១៦ក្រុមចុងក្រោយនៅប៉ុន្មានថ្ងៃខាងមុខនេះ ក្រោយឈ្នះក្លិបអេស៉្បាញមួយនេះ២-១កាលពីជើងទី១។

  កីឡាករ Kevin de Bruyne 
  កីឡាករ Kevin de Bruyne 

ដោយឡែកអតីតខ្សែប្រយុទ្ធឆ្នើមរបស់ Manchester United គឺកីឡាករ Wayne Rooney បានធ្វើការសសើរមិនដាច់ពីមាត់នោះទេពីគុណភាពនៃការលេងរបស់ De Bruyne

  កីឡាករ Wayne Rooney 
  កីឡាករ Wayne Rooney 

នៅពេលដែលលេងប៉ះជាមួយ De Bruyne ធ្វើឲ្យខ្ញុំនឹកឃើញដល់ Steven Gerrard និង Ryan Giggs តែម្តង។ ការទាញនិងការបោះបាល់របស់កីឡាកររូបនេះ វាស្រដៀងទៅនឹងអ្វីដែល Gerrard ធ្លាប់ធ្វើអ៊ីចឹង ហើយអ្វីដែលខ្ញុំចូលចិត្តជាងគេនោះគឺរូបគេចូលចិត្តបោះបាល់ឆ្ងាយរំលងខ្សែការពារ២ទៅបីនាក់។ ដោយឡែកអ្វីដែលដូច Ryan Giggs នោះគឺរូបគេពូកែរកចន្លោះដើម្បីបោះបាល់ឲ្យខ្សែប្រយុទ្ធងាយស៊ុត។ ហើយមែនទែនទៅ ការដែលលេងទល់មុខជានឹងកីឡាកររូបនេះវាមិនមែនជារឿងងាយស្រួលនោះទេ​៕

  កីឡាករ Wayne Rooney
កីឡាករ Ryan Giggs, Kevin de Bruyne និង Steven Gerrard
កីឡាករ Ryan Giggs, Kevin de Bruyne និង Steven Gerrard

ប្រភពmirror

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T