Mikel Arteta និយាយពាក្យ​ក្នុង​ចិត្ត​បែប​នេះ​ ក្រោយ​ជួយ​ Arsenal​ លើក​ពាន FA​ Cup ? (មាន​វីដេ​អូ​)

//s4.kh1.co/31/3164e8d42ccc81609b14122ec62160a1049b6211.jpg
កីទ្បា

 ០៣-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយចប់ការប្រកួត លោក Mikel Arteta បានថ្លែងសរសើរក្រុមកីឡាកររបស់លោក ក៏ដូចជាទម្លាយពីអារម្មណ៍របស់ខ្លួនប្រាប់​អ្នក​កាសែត

ក្រុមកាំភ្លើងធំ Arsenal បានលើកពាន FA Cup ទី១៣របស់ខ្លួនក្រោយពីបានយកឈ្នះលើក្រុមតោខៀវ Chelsea ក្នុងលទ្ធផល 2-1 ដោយទាំង២គ្រាប់របស់ Arsenal រកបានដោយខ្សែប្រយុទ្ធស្រួច Pierre-Emerick Aubameyang ។ ក្រោយចប់ការប្រកួត គ្រូធំរបស់ Arsenal លោក Mikel Arteta បានពោលពាក្យក្នុងចិត្តថា ការឈ្នះពាននេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតក្នុងអាជីពជាគ្រូបង្វឹករបស់គាត់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Aubameyang  និង Mikel Arteta
Aubameyang  និង Mikel Arteta
កីឡាករ Arsenal
កីឡាករ Arsenal

ក្រោយចប់ការប្រកួត លោក Mikel Arteta បានថ្លែងសរសើរក្រុមកីឡាកររបស់លោក ក៏ដូចជាទម្លាយពីអារម្មណ៍​របស់​ខ្លួនប្រាប់អ្នកកាសែតបែបនេះថា ៖ "មែនហើយខ្ញុំគិតថាវាជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតក្នុងអាជីពជាគ្រូបង្វឹករបស់ខ្ញុំ ខ្ញុំពិតជាមោទនភាពខ្លាំងណាស់នូវ​ជោគជ័យដែលយើងសម្រេចបាន ខ្ញុំដឹងថាវាពិបាកតែពួកយើងបានឆ្លងកាត់វាមកហើយ ។ "

Mikel Arteta
Mikel Arteta

អ្នកចាត់ការក្លឹប Arsenal រូបនេះបន្តរថា ៖ "សម្រាប់ខ្ញុំផ្ទាល់ វាមានរឿងតានតឹងច្រើនណាស់ដែលបាន​កើតឡើង​ក្នុងការរស់នៅរបស់យើង តែខ្ញុំមានបេសកកម្មតែមួយប៉ុណ្ណោះ នៅពេលដែលខ្ញុំត្រលប់ចូលទីលានវិញនោះគឺ ធ្វើឲ្យកីឡាករ ក៏ដូចជាក្រុមការងារ ជឿជាក់ថាយើងអាចធ្វើវាបាន " ។

កីឡាករ Arsenal
កីឡាករ Arsenal

លោក Mikel Arteta ក៏បានលើកឡើងផងដែរពីអនាគតរបស់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang នៅ Arsenal ដោយលោកសង្ឃឹមថាខ្សែប្រយុទ្ធរូបនេះនឹងបន្តររួមរស់ជាមួយ Arsenal បន្តរទៀត ខណៈកុងត្រានឹងដាច់​នៅឆ្នាំក្រោយហើយនោះ ។

លោកបានថ្លែងថា ៖ "ខ្ញុំសង្ឃឹមថានឹងមានព័ត៌មានលេចឮនៅសប្តាហ៍ក្រោយ ។ អ្វីៗគឺស្ថិតលើការជជែករវាងខ្ញុំ និង គាត់ អំពីអនាគតដែលគាត់ចង់បាន ហើយនឹងអ្វីដែលខ្ញុំរំពឺងពីគាត់ ក៏ដូចជាក្រុមទាំងមូលដែលខ្ញុំចង់សាងសង់ឲ្យ​រឹងមាំពីការជួយជ្រុំជ្រែងរបស់គាត់។

កីឡាករ Arsenal
កីឡាករ Arsenal

ក្លឹបមានការគោរព ក៏ដូចជាស្ញើចសរសើរចំពោះ Aubameyang កីឡាករទាំងអស់គឺនៅពីក្រោយគាត់ ហើយយើងដឹង​ពី​គុណភាពកីឡាករដែលយើងមាន ហើយយើងត្រូវតែឲ្យតំលៃដល់គាត់ ។ បើសិនជាយើងជជែកត្រូវគ្នា ខ្ញុំគិតថាយើង​នឹង​ទទួល​បានការព្រមព្រៀងជាមួយគាត់ " ៕

Aubameyang  និង Mikel Arteta
Aubameyang និង Mikel Arteta
Aubameyang 
Aubameyang 
កីឡាករ Arsenal
កីឡាករ Arsenal

ទស្សនាវីដេអូប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup Arsenal vs Chelsea :

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T