Arsenal កំពុងចាប់អារម្មណ៍ចង់បានខ្សែការពារលេងនៅលីគ La Liga រូបនេះ

//s6.kh1.co/b1/b1d4999bf54d23773abe293a5aef2ed687248f5b.jpg
កីទ្បា

 ០៣-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមកាំភ្លើងធំ​ Arsenal កំពុងមានការចាប់អារម្មណ៍ខ្លាំងលើខ្សែការពារដែលលេងឲ្យក្រុម Sevilla គឺកីឡាករ Diego Carlos

យោងតាមសារព័ត៌មាន The Telegraph បានឲ្យដឹងថា ក្រុមកាំភ្លើងធំ​ Arsenal កំពុងមានការចាប់អារម្មណ៍ខ្លាំងលើខ្សែការពារដែលលេងឲ្យក្រុម Sevilla គឺកីឡាករ Diego Carlos

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមកាំភ្លើងធំ Arsenal គឺកំពុងមានបញ្ហាជាខ្លាំងត្រង់តំបន់ការពាររបស់ខ្លួន។​ យ៉ាងណាមិញ មុនរដូវកាលថ្មីចាប់ផ្ដើមនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នេះ គ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta កំពុងតែស្វះស្វែងកែប្រែតំបន់ការពាររបស់ខ្លួនឲ្យខ្លាំងជាងមុនដើម្បីប្រណាំងប្រជែងក្នុងពានរង្វាន់ Premier League នេះ។

គួរបញ្ជាក់់ផងដែរថា កីឡាករ Diego Carlos គឺជាគោលដៅដ៏ធំបំផុតសម្រាប់ Arsenal ក្នុងការអភិវឌ្ឍន៍ក្រុមរបស់ខ្លួន បើទោះបីជាកីឡាករនេះមានការចាប់អារម្មណ៍ពីក្រុមហង្សក្រហម Liverpool ក្តីក៏ក្រុមកាំភ្លើងធំដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះត្រូវស្វះស្វែងដើម្បីនាំ Diego Carlos មកកាន់ក្រុមឲ្យបានមុនផងដែរ៕

  កីឡាករ Diego Carlos
  កីឡាករ Diego Carlos
  លោក Mikel Arteta
  លោក Mikel Arteta
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T