Aubameyang ប្រាប់ Arsenal ថា បើចង់​​ទុក​​រូប​គេ ត្រូវតែ​ទិញ​​កីឡា​ករ​​ម្នាក់​នេះ​ពី​ក្រុម Barcelona ​ឲ្យ​បាន​

//s6.kh1.co/2a/2a9fb92c9786128a47d59740b84d1f70d1f1af9a.jpg
កីទ្បា

 ០៣-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Pierre-Emerick Aubameyang ទទូចឲ្យក្រុមរបស់ខ្លួនទិញយកកីឡាករ Ousmane Dembele ពីក្រុមអ្នកមានបុណ្យ Barcelona

សារព័ត៌មាន Le 10 Sport បានឲ្យដឹងថាខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Pierre-Emerick Aubameyang​ ទទូចឲ្យក្រុមរបស់ខ្លួនទិញយកកីឡាករ Ousmane Dembele ពីក្រុមអ្នកមានបុណ្យ Barcelona​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថាកីឡាករ Aubameyang គឺជាតួឯកដែលបានជួយឲ្យក្រុម Arsenal ឈ្នះពានរង្វាន់ Fa Cup កាលពីរាត្រីថ្ងៃសៅរ៍​ ប៉ុន្តែនៅមានមន្ទិលសង្ស័យ និងសំណួរជាច្រើនទាក់ទងនឹងអនាគតរបស់កីឡាកររូបនេះ។ យោងតាមសារព័ត៌មានបានឲ្យដឹងថា Aubameyang ចង់ឲ្យក្តីស្រមៃរបស់រូបគេក្នុងការចុះកុងត្រាយក​កីឡាកររូបនេះ​ក្លាយជាការពិតណាស់។

យ៉ាងណាមិញ ប្រសិនបើក្រុមកាំភ្លើងធំ Arsenal ចង់រក្សាទុក Aubameyang ក្នុងក្រុមបាន ពួកគេត្រូវតែធ្វើយ៉ាងណា​ដើម្បីទិញយកកីឡាករ Dembele ឲ្យបាន បើទោះបីជាគ្មានព័ត៌មានណាលើកឡើងទាក់ទងនឹង Dembele ចង់ចាក​ចេញ​ពីទឹកដី Camp Nou ក្តី៕

  កីឡាករ Pierre-Emerick Aubameyang
  កីឡាករ Pierre-Emerick Aubameyang
  កីឡាករ Ousmane Dembele
  កីឡាករ Ousmane Dembele
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T