ថៃ៖ តារាថៃល្បីឈ្មោះ Tukky Sudarat  ហៅក្រៅថា អ្នកគ្រូ ផេនស៊ី ជាតារាស្រីម្នាក់ដែលមានទេពកោសល្យផ្នែកសម្ដែង និងពូកែកំប្លែង តាមរយៈកាយវិការ ជាមួយពាក្យសម្ដី អាចធ្វើឲ្យទស្សនិកជនជាច្រើនបានសើចសប្បាយបំបាត់ភាពកើតទុក្ខផងដែរ។ 

ជាការពិតណាស់ ក្រោយពីជោគជ័យលើវិថីសិល្បៈរួចមក ពេលនេះ នាងក៏បានរៀបការកសាងជីវិតគ្រួសារយ៉ាងមានសេចក្ដីសុខ ពោរពេញដោយសុភមង្គលខ្លាំងតែម្ដង ជាពិសេស តារាស្រីរូបនេះ តែងតែបង្ហោះពីជីវិតរស់នៅប្រចាំថ្ងៃមានតែស្នាមញញឹមទៅកាន់ហ្វេនៗជានិច្ច។ ម្យ៉ាងវិញទៀត យើងអាចនិាយាយបានថា នាងពិតជាសំណាងដែលមានស្វាមីល្អ ផ្ដល់តែក្ដីស្រលាញ់ និងភាពកក់ក្ដៅ និងពេលវេលាសម្រាប់នាងជានិច្ច។ 

ជាក់ស្ដែង មុននេះ Tukky Sudarat  ហៅក្រៅថា អ្នកគ្រូ ផេនស៊ី បានដឹងដៃស្វាមីទៅលេងសមុទ្រ ព្រមទាំងបង្ហោះរូបភាពបង្អួតពីទំនាក់ទំនងប្ដីប្រពន្ធ ធ្វើឲ្យហ្វេនៗច្រណែនគ្រប់គ្នា។ ដោយនាងជាមួយស្វាមី បានអង្គុយញ៉ាំ អាហារថ្ងៃត្រង់នៅវាលខ្សាច់យ៉ាងរ៉ូមែនទិក  មើលទៅអ្នកទាំងពីរពិតជាផ្អែមល្ហែមតែម្ដង មិនតែប៉ុណ្ណោះផ្ដល់ស្នាមញញឹមចំពោះគ្នាទៅវិញទៅមកទៀតផង។

គួរបញ្ជាក់ផងដែរថា បើទោះបី Tukky Sudarat  រៀបការអស់រយៈពេលជាច្រើនឆ្នាំ តែចំណងស្នេហាប្ដីប្រពន្ធរបស់នាង ពិតជាស្អិតរមួត ហើយល្អូកល្អើនមិនមិនចាញ់គូស្នេហ៍វ័យក្មេងប៉ុន្មានឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Tukky Sudarat 
Tukky Sudarat 
Tukky Sudarat 
Tukky Sudarat 
Tukky Sudarat  
Tukky Sudarat  និង ស្វាមី
Tukky Sudarat  និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ