អាណិតណាស់ ខណៈបាត់បង់ម្ដាយជាទីស្រលាញ់ ទឹម វត្តី យំស្រណោះរហូតសន្លប់

//s6.kh1.co/5a/5a51a3ac667db22cc918b795ec64dc29bf919f76.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពិតជារឿងមួយដែលទទួលយកមិនបានភ្លាមៗនោះទេ ដែលនៅសុខៗស្រាប់តែ ម្ដាយជាទីស្រលាញ់ របស់ ទឹម រដ្ឋា និង ទឹម វត្តីបានឃ្លាតឆ្ងាយពីកូនៗភ្លាមៗ ទើបតារាស្រីពីររូបនេះ យំសោកអាលោះអាល័យស្ទើរតែទន់ខ្លួនបែបនេះ។

ភ្នំពេញ៖ កាលពី​យប់ ​រំលង​អាធ្រាត្រ​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ឈាន​ចូល​ថ្ងៃទី​១ ខែសីហា ​កន្លងទៅនេះ មានអ្នកលេងបណ្ដាញសង្គម និង អ្នកដែលស្ថិតក្នុងរង្វង់សិល្បៈជាច្រើន មានការភ្ញាក់ផ្អើល និងសម្ដែងក្ដីសោកស្ដាយជាខ្លាំង ក្រោយដំណឹងមរណភាពម្ដាយរបស់តារាសម្ដែងស្រី ទឹម រដ្ឋា និង ទឹម វត្តី ដោយម្ដាយរបស់តារាស្រីពីររូបនេះ បានបាត់បង់អាយុជីវិត ដោយសារគាំងបេះដូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះផងដែរ តាមរយៈដំណឹងដ៏ក្ដុកក្ដួលមួយនេះ ពិតជាអ្វីដែលមនុស្សគ្រប់គ្នាមិនអាចទទួលយកបានភ្លាមៗនោះទេ ដែលនៅសុខៗក៏ត្រូវបានបាត់បង់មនុស្សជាទីស្រលាញ់ ត្រូវឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់បែបនេះ។

ជាក់ស្ដែង យើងឃើញថា កញ្ញា ទឹម រដ្ឋា និង ទឹម វត្តី នៅតែមិនទាន់ធ្វើចិត្តបានភ្លាមៗនោះទេ ចំពោះការបាត់បង់ម្ដាយដែលធ្លាប់ឪបជាប់នឹងទ្រូងបែបនេះ ដោយក្នុងនោះ ទឹម វត្តី នៅតែយំសោក អាលោះអាល័យ ទន់ខ្លួន ដួលសន្លប់បាត់បង់ស្មារតី ដេកស្ដូកស្ដឹងមិនដឹងខ្លួនថែមទៀតផង ។

ជាមួយគ្នានេះដែរ ក្រោយឃើញបែបនេះហើយ មហាជនកាន់តែសម្ដែងក្ដីអាណិតអាសូរ ស្ទើរទប់ទឹកភ្នែកមិនចង់បាន តែយ៉ាងណាក៏ដោយ នៅតែមានអ្នកផ្ញើពាក្យលើកទឹកចិត្តឲ្យរឹងមាំ ព្រមទាំងពាក្យចូលរួមរំលែកទុក្ខដល់គ្រួសារតារាស្រីរូបនេះជាច្រើនហូរហែរផងដែរ៕

យ៉ាងណាមិញ ខ្មែរឡូត ក៏សូមចូលរួមរំលែកទុក្ខ និង សូមលើកទឹកចិត្តឲ្យដល់គ្រួសារនៃសពផងដែរ។

ទស្សនារូបភាពខាងក្រោម៖

ទឹម រដ្ឋា និងម្ដាយ
ទឹម រដ្ឋា និងម្ដាយ
ទឹម រដ្ឋា ក្នុងពិធីបុណ្យ
ទឹម រដ្ឋា ក្នុងពិធីបុណ្យ
ទឹម រដ្ឋា ក្នុងពិធីបុណ្យ
ទឹម រដ្ឋា ក្នុងពិធីបុណ្យ
ទឹម វត្តី សន្លប់
ទឹម វត្តី សន្លប់
ទឹម រដ្ឋាទឹម វត្តី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T