១វីដេអូនេះ ហ្សាណា ប្រែ១៨០ដឺក្រេ (មានវីដេអូ)

//s4.kh1.co/69/69fd3f96191dfac77818a0fbe107216f6901e64e.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយជោគជ័យលើវិថដីសិល្បៈផ្នែកចម្រៀងរួចមក កញ្ញា រ៉េត ស៊ូហ្សាណា កាន់តែវិវត្តន៍ខ្លួន និងលេងស្ទាយ៍តុបតែងខ្លួនលេចធ្លោជាងមុន។

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ពោរពេញដោយទេពកោសល្យ និងសមត្ថភាព កញ្ញា រ៉េត ស៊ូហ្សាណា ពេលនេះ នាងកាន់តែឈានជើងដល់ចំណុចជោគជ័យក្នុងវិស័យសិល្បៈផ្នែកចម្រៀង ដោយនាងមានសម្លេងពិរោះ និងអាចស្រែកបានយ៉ាងល្អ មិនថាបទខ្មែរ ឬជាប្រភេទបទបរទេសឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ក្រោយក្លាយជាតារាចម្រៀងអស់ជាច្រើនឆ្នាំកន្លងមកនេះ នាងកាន់តែមានភាពមមាញឹក និងមានការងារច្រើនជាងមុនជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះដែរ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា រូបសម្ផស្ស នាងនៅពេលនេះ កាន់តែមានភាពស្រស់ស្អាតផូរផង់ជាមុនគួរឲ្យកត់សម្គាល់  ជាពិសេស ស្ទីលលេងខ្លួនក៏កាន់តែស៊ីវិល័យទៅតាមសម័យទៀតផង។ មិនតែប៉ុណ្ណោះ ពេលតារាចម្រៀងស្រីរូបនេះ តុបតែងខ្លួនម្ដងៗ ធ្វើឲ្យហ្វេនៗជាច្រើននាក់ បាក់ចិត្តលើរូបនាងស្ទើរតែគ្រប់គ្នាតែម្ដង។ 

ជាក់ស្ដែង ថ្មីៗនេះ​ កញ្ញា​ រ៉េត​ ស៊ូហ្សាណា​ បានថតវីដេអូបង្ហោះក្នុង TikTok ដោយសកម្មភាពក្នុងវីដេអូនោះ នាងបានដើរម៉ូត និងរាំបណ្ដើរ ហើយលេងទឹកមុខយ៉ាងស៊ិចស៊ី អមជាមួយបទភ្លេងញាក់កន្ត្រាក់អារម្មណ៍ផងនោះ មានហ្វេនៗជាច្រើន លាន់មាត់សរសើរពីសម្រស់នាងថា មិនចាញ់តារាបរទេសឡើយ។ ជាពិសេស នាងបានលេងស្ទាយ៍រៀបចំខ្លួនយ៉ាងទាក់ទាញ ក្នុងឈុតពណ៌ខ្មៅ ឃើញហើយពិតជាស្រស់ឆើតឆាយ គួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្ដង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖​

  កញ្ញា​ រ៉េត​ ស៊ូហ្សាណា
  កញ្ញា​ រ៉េត​ ស៊ូហ្សាណា
  កញ្ញា​ រ៉េត​ ស៊ូហ្សាណា
  កញ្ញា​ រ៉េត​ ស៊ូហ្សាណា
  កញ្ញា​ រ៉េត​ ស៊ូហ្សាណា
  កញ្ញា​ រ៉េត​ ស៊ូហ្សាណា
  កញ្ញា​ រ៉េត​ ស៊ូហ្សាណា
  កញ្ញា​ រ៉េត​ ស៊ូហ្សាណា
  កញ្ញា​ រ៉េត​ ស៊ូហ្សាណា
  កញ្ញា​ រ៉េត​ ស៊ូហ្សាណា
វីដេអូ  កញ្ញា​ រ៉េត​ ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T