ពរពោះជិតគ្រប់ខែទៅហើយ តែ Gigi Hadid នៅតែបែបនេះជាមួយ ស្វាមី

//s6.kh1.co/85/85d0ad50d2d61ab9e3cddb6d5953ee8b74a9d3ff.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

នេះគឺជារូបភាពដំបូងហើយ ដែល តារាម៉ូដែលស្រីដ៏ល្បីឈ្មោះ Gigi Hadid បានបង្ហាញរូបភាពដ៏ក្ដៅគគុក ជាមួយនឹងមិត្តប្រុសរបស់ខ្លួន ក្នុងអំឡុងពេល ពរពោះជិតគ្រប់ខែ ផងដែរ

បរទេស៖ ចាប់តាំងពីមានដំណឹង ពរពោះមក តារាម៉ូដែលស្រីដ៏ល្បីឈ្មោះ Gigi Hadid និង មិត្តប្រុសរបស់នាង លោក Zayn Malik កាន់តែបង្ហាញពីក្ដីសុខ ខណៈជិតបានក្លាយជាក្រុមគ្រួសារមួយដ៏ពេញលេញ ជាពិសេស អ្នកទាំងពីរ ក៏ត្រូវបានហ្វេនៗជាច្រើនទន្ទឹងរង់ចាំ ពីការទទួលសមាជិកថ្មី ក្នុងពេលឆាប់នេះ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ Gigi Hadid បានធ្វើឲ្យហ្វេនៗជាច្រើន ពិតជារំភើបជំនួស ព្រោះនេះ ជាលើកដំបូងហើយ ដែលនាង បានបង្ហាញភាពផ្អែមល្ហែមដែលស្ទើរតែលើសជាតិស្ករ ជាមួយនឹងមិត្តប្រុសរបស់ខ្លួន អំឡុងពេលមានផ្ទៃពោះ នៅលើបណ្ដាញសង្គម Instagram ដែលមិនទាន់បានប៉ុន្មានម៉ោងផង មានចំនួនអ្នក Like រហូតទៅដល់ជាង ៧ លាន នាក់ ។

នៅក្នុងនោះដែរ Gigi បានបង្ហាញរូបភាពដ៏ក្ដៅគគុក ដែលកំពុងតែបង្ហាញកាយវិការដ៏ស្អិតរមួត ថើបគ្នាជាមួយនឹងមិត្តប្រុស ក្នុងអត្ថន័យដែលចង់បង្ហាញពី ជីវិតដ៏សប្បាយរីករាយរបស់គូស្នេហ៍អ្នកទាំងពីរ និងភាពអន្ទះសារដើម្បីរង់ចាំកូនជាទីស្រលាញ់កើតមក ថែមទៀតផង។

ដោយឡែក ចំពោះរូបភាពមួយសន្លឹកនេះ បណ្ដាអ្នកគាំទ្រជាច្រើន ក៏បានចូលមកខមិនជូនពរអ្នកទាំងពីរ ឲ្យកាន់តែមានក្ដីសន្តិសុខ ជាមួយនឹងក្រុមគ្រួសារថ្មី ដ៏ពេញលេញមួយ ប្រកបដោយភាពកក់ក្ដៅ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid  និង មិត្តប្រុស  
Gigi Hadid  និង មិត្តប្រុស  
Gigi Hadid  និង មិត្តប្រុស  
Gigi Hadid និង មិត្តប្រុស  
Gigi Hadid  និង មិត្តប្រុស  
Gigi Hadid និង មិត្តប្រុស  
រូបភាព ដែល Gigi Hadid  និង មិត្តប្រុស  បង្ហាញភាពផ្អែមល្ហែមយ៉ាងខ្លាំង 
រូបភាព ដែល Gigi Hadid និង មិត្តប្រុស  បង្ហាញភាពផ្អែមល្ហែមយ៉ាងខ្លាំង 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T