ខណៈដែល Arsenal ត្រៀមប្រកួត FA Cup វគ្គផ្តាច់ព្រ័ត្រយប់នេះ Ozil បែរជានៅប្រទេសតួកគីទៅវិញ

//s4.kh1.co/ac/ac947c1b216d91b292790f11890bd3718a029025.jpg
កីទ្បា

 ០១-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Ozil គ្មានឈ្មោះក្នុងបញ្ជីកីឡាកររបស់ Arsenal នៅក្នុងការប្រកួតជាមួយ Chelsea វគ្គផ្តាច់ព្រ័ត្រ FA Cup យប់នេះនោះទេ

អង់គ្លេស៖ ខ្សែបម្រើ Mesut Ozil ត្រូវបានគេរាយការណ៍មកថាមិនមានឈ្មោះក្នុងបញ្ជីកីឡាកររបស់ក្លិប Arsenal នោះទេនៅក្នុងការប្រកួតជាមួយ Chelsea វគ្គផ្តាច់ព្រ័ត្រ FA Cup យប់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mesut Ozil
កីឡាករ Mesut Ozil

បើតាមរបាយការណ៍បានបន្ថែមទៀតថា Ozil បានចំណាយពេលនៅប្រទេសតួកគីប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលវាជាមូលហេតុចំបងមួយដែលធ្វើឲ្យរូបគេគ្មានឈ្មោះក្នុងបញ្ជីកីឡាកររបស់លោក Arteta នៅក្នុងការប្រកួតយប់នេះ។ គួរឲ្យដឹងដែរថាតារាធ្លាក់កូដវ័យ៣១ឆ្នាំ មិនត្រូវបានលោកគ្រូបង្វឹក Arteta ដាក់ឲ្យលេងនោះទេនៅប៉ុន្មានប្រកួតចុងក្រោយនេះ ដោយសារតែរូបគេមិនបានបង្ហាញភាពមុះមុតនៅក្នុងការប្រកួត ក៏ដូចជានៅពេលហ្វឹកហាត់ជាដើម។

កីឡាករ Mesut Ozil
កីឡាករ Mesut Ozil

ជាក់ស្តែង Ozil នៅសល់កុងត្រាជាមួយ Arsenal មួយរដូវកាលទៀតក្នុងតម្លៃពលកម្ម៣៥មុឺនផោន (ឬប្រមាណ ៤៦មុឺនដុល្លារ) ក្នុងមួយសប្តាហ៍។​ ក្នុងនោះក៏មានព័ត៌មានលេចឮដែរថាក្លិប Fenerbahce នៅក្នុងលីគកំពូលរបស់ប្រទេសតួកគីចង់បានរូបគេទៅរួមក្រុមផងដែរ ប៉ុន្តែបើតាមរបាយកាណ៍បានឲ្យដឹងថាមានភាគរយច្រើនដែល Ozil នឹងនៅជាមួយ Arsenal រហូតដល់ចប់កុងត្រា៕

កីឡាករ Mesut Ozil
កីឡាករ Mesut Ozil

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T