លេចសើចម៉េចបាន! ស្ងាត់ៗ Everton លួចដាក់សំណើ១៨លាន ដេញថ្លៃយកកីឡាកររបស់ Real Madrid ម្នាក់

//s6.kh1.co/2b/2bf4021bfd4e7c5fc297c694097be992ff13daa7.jpg
កីទ្បា

 ០១-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្ងាត់ៗ Everton លួចដាក់សំណើ១៨លាន ដេញថ្លៃយកកីឡាករ Sergio Reguilon របស់ Real Madrid

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបស្ករគ្រាប់ Everton បានដាក់សំណើ១៨លានផោន (ឬប្រមាណ២៣លានដុល្លារ) ដេញថ្លៃយកខ្សែការពារវ័យក្មេងរបស់ក្រុមអធិរាជស Real Madrid កីឡាករ Sergio Reguilon

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Sergio Reguilon
  កីឡាករ Sergio Reguilon

Sergio លេងក្នុងតំណែងខ្សែការពារស្លាបឆ្វេង ខណៈរូបគេត្រូវបាន Real Madrid បញ្ជូនឲ្យក្លិប Sevilla កាលពីរដូវក្ដៅឆ្នាំមុន។ ដោយឡែករដូវកាលនេះ គេបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ​ ពោលគឺបានជួយក្រុម Sevilla បញ្ចប់ចំណាត់ថ្នាក់លេខ៤ ក្នុងក្របខណ្ឌ​ La Liga ទទួលបានកៅអីទៅលេងវគ្គជម្រុះក្របខណ្ឌ​ Champions League រដូវកាលក្រោយ ។

  កីឡាករ Sergio Reguilon
  កីឡាករ Sergio Reguilon

ជាមួយគ្នានេះ កាសែត Skysports បានរាយការណ៍មកថា អ្នកចាត់ការទូទៅក្រុម Everton លោក Carlo Ancelotti ពេញចិត្តនឹងសមត្ថភាពរបស់ Sergio ដោយក្លិបរបស់លោក បានដាក់សំណើ១៨លានផោន ទៅកាន់ Real Madrid រួចរាល់ហើយ ដើម្បីដេញថ្លៃយកកីឡាករវ័យក្មេងរូបនេះ មកលេងនៅក្របខណ្ឌ​ Premier League ។

   លោក Carlo Ancelotti 
   លោក Carlo Ancelotti 

យ៉ាងណាមិញ មូលហេតុដែលលោក Ancelotti ត្រូវការ Sergio ទំនងមកពីកីឡាករ Lucas Digne អាចនឹងចាកចេញពីកីឡដ្ឋាន Godison Park ដោយសារខ្សែការពារស្លាបឆ្វេងក្រុម Everton រូបនេះ ជាគោលដៅនាំចូលរបស់ក្រុម Chelsea ។

  កីឡាករ Lucas Digne 
  កីឡាករ Lucas Digne 

ទន្ទឹមនឹងនេះ បើតាមរបាយការណ៍របស់សារព័ត៌មាន Daily Mail លោក Zindine Zidane ក៏ទំនងមិនឃាត់ Sergio ឲ្យចាកចេញផងដែរ ក៏ព្រោះតែតំបន់ខ្សែការពារស្លាបឆ្វេងនេះ មានកីឡាករ Marcelo និង Ferland Mendy រ៉ាប់រងទៅហើយ ណាមួយគ្រូបង្វឹកសញ្ជាតិបារាំងកំពុងត្រូវការបញ្ចេញកីឡាករដើម្បីប្រមូលទុនឲ្យបាន១៨០លានផោន  (ឬប្រហែល២៣៥លានដុល្លារ) សម្រាប់ចាយវាយទិញកីឡាករថ្មីៗមកពង្រឹងក្រុមនៅទីផ្សាររដូវក្ដៅដ៏ខ្លីខាងមុខ។

Marcelo និង Ferland Mendy 
Marcelo និង Ferland Mendy 

គួរឲ្យដឹងដែរថា Everton មិនអាចទិញយក Sergio បានងាយៗនោះទេ ដោយសារក្លិប Sevilla ក៏មានគំនិតចង់ផ្ទេរយករនាំងការពារវ័យ២៣ឆ្នាំរូបនេះ ជាអចិន្រៃ្តយ៍ផងដែរ៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T