វ័យក្បាលលេខ៦ហើយ គិតថាខ្វល់មែន? Penpak Sirikul នៅតែ Cool ជានិច្ច

//s4.kh1.co/c4/c40f2d3ed2211556bd819246b9da7e77d819121f.jpg
តារា & កម្សាន្ដ

 ០១-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Penpak Sirikul វ័យ៦០ឆ្នាំហើយ ប៉ុន្តែកុំមើលស្ទាយ៍តែងខ្លួន មានគ្រប់បែប គ្រប់យ៉ាង មើលទៅ Cool ជានិច្ច។

ថៃ៖ ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ អ្នកណាដែលថាមិនស្គាល់ពី តារាសម្ដែងស្រីជើងចាស់ វ័យ៥៩ ឈានចូល ៦០ឆ្នាំ  Penpak Sirikul ដែលនិយមដើរតួជាម្ដាយគេ ក្នុងរឿងភាគថៃជាច្រើន ថែមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ហ្វេនៗគ្រប់ជាន់ថ្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីពង្វក់អារម្មណ៍ទស្សនិកជន តាមរយៈទេពកោសល្យសម្ដែងដ៏ល្អឥតខ្ចោះហើយនោះ Penpak Sirikul ក៏បានពញ្ញាក់អារម្មណ៍ហ្វេនៗ តាមរយៈរូបសម្រស់ដ៏ក្មេងជាងវ័យ មើលមិនចង់ដឹងថា អាយុឈានចូល៦០ឆ្នាំនោះទេ រីឯផ្ទៃមុខវិញ មានសភាពសម៉ត់រលោង គ្មានស្នាមជ្រីវជ្រួញបន្តិចសោះឡើយ។

អ្វីដែលកាន់តែពិសេសនោះគឺ ក្រៅពីរូបសម្រស់អំណោយផលហើយនោះ អ្វីដែលជាចំណុចលេចធ្លោ របស់តារាស្រីរូបនេះ នោះគឺ ទោះវ័យមានក្បាលលេខ៦ទៅហើយ តែបើងាកមកមើល ស្ទាយ៍តែងខ្លួនប្រចាំថ្ងៃ មិនថាក្នុង និងក្រៅកញ្ចក់ទូរទស្សន៍នោះទេ គឺចេញមក ទាន់សម័យ គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។​ 

លើសពីនេះ តារាអាយុចាស់មុខក្មេងរូបនេះ មិនខ្លាចក្នុងការលេងស្ទីលខោអាវSwag ដូចយុវវ័យសម័យថ្មីនោះទេ ថែមទាំង ហ៊ានបញ្ចេញស្ទាយ៍ស៊ិចស៊ី ស៊ីអារម្មណ៍ជាប្រចាំ មិនខ្វល់អ្វីនោះឡើយ។ ដោយសារតែបែបនេះហើយ ទើបថ្ងៃនេះ មកបង្វែរអារម្មណ៍ ហ្វេនៗមើលស្ទាយ៍តែងខ្លួន Cool របស់ Penpak Sirikul មានគ្រប់បែប គ្រប់យ៉ាងតែម្ដង ធ្វើឲ្យក្មេងល្មមៗ ឃើញហើយ សុំចាញ់ក៏ថាបាន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Penpak Sirikul 
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T