កម្រឃើញណាស់ ខ្លារខិនខ្មៅមួយក្បាលនេះ ត្រូវបានអ្នកទេសចរ ថតបានក្នុងព្រៃសាហ្វារី

//s6.kh1.co/26/268c18174f0f144eee02514b9ee9848c63339dae.jpg
សង្គម

 ០១-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកទេសចរជនជាតិឥណ្ឌា បានចាប់យករូបភាពដ៏អស្ចារ្យ នៃសត្វខ្លារខិនខ្មៅដ៏កម្រ នៅក្នុងដំណើរកម្សាន្តសួនសត្វព្រៃ Safariលើកដំបូង

បរទេស៖ កាលពីថ្មីៗនេះ យោងតាមគេហទំព័រល្បីៗលើពិភពលោក បានចុះផ្សាយនូវរឿងរ៉ាវដែល និស្សិតផ្នែកវិស្វកម្មម្នាក់នៅក្នុងប្រទេសឥណ្ឌា បានថតរូបគួរឱ្យភ្ញាក់ផ្អើលនៃ សត្វខ្លារខិនស្បែកខ្មៅដ៏កម្របំផុត នៅលើដែនដីសួនសត្វព្រៃ Safari

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរ និស្សិតកម្លោះឈ្មោះ Abhishek Pangis មកពី Pune ភាគខាងលិចនៃរដ្ឋ Maharashtra បានធ្វើដំណើរកម្សាន្ត រយៈពេលពីរថ្ ងៃជាមួយឪពុកម្តាយរបស់គាត់នៅ Tadoba Reserve

ទៀតសោត បុរសរូបនេះ បាននិយាយថា នេះគឺជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់រូបគេ ដែលបានចាប់យករូបភាពបានជិតបំផុត ថែមទាំងឃើញរាល់សកម្មភាព របស់ខ្លារខិនខ្មៅដ៏អស្ចារ្យមួយនេះ ដែលបានមើលសម្លឹងជាង៤០ នាទីឯណោះ។

យ៉ាងណាមិញ បុរសរូបនេះ ពិតជាមានសំណាងណាស់ ដែលរូបគេបានឃើញវា ក្នុងរយៈពេល ៤០នាទី ដោយជាទូទៅធម្មតា មនុស្សបានឃើញវាប្រហែលជា ២ ទៅ ៣ នាទី នារដូវក្តៅតែប៉ុណ្ណោះ ដោយសត្វពូជដ៏កម្រនេះ នឹងបង្ហាញឲ្យមនុស្សឃើញ ចេញមកក្រៅ មកផឹកទឹកស្រះ៕

សូមទស្សនារូបខាងក្រោម៖

សត្វខ្លារខិនខ្មៅដ៏កម្រ
សត្វខ្លារខិនខ្មៅដ៏កម្រ
សត្វខ្លារខិនខ្មៅដ៏កម្រ
សត្វខ្លារខិនខ្មៅដ៏កម្រ
សត្វខ្លារខិនខ្មៅដ៏កម្រ
សត្វខ្លារខិនខ្មៅដ៏កម្រ
សត្វខ្លារខិនខ្មៅដ៏កម្រ
សត្វខ្លារខិនខ្មៅដ៏កម្រ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T