ចុមយក្ស! បងប្អូនត្រកូល Manchester ទាំងពីរ ចង់បានរនាំងការពារកំពុងឡើងកូដម្នាក់នៅលីគបារាំង វ័យទើប១៩ឆ្នាំ

//s6.kh1.co/bd/bdc6569381410ad576cae7e0e0e25c50d223728f.jpg
កីទ្បា

 ០១-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បងប្អូនត្រកូល Manchester ទាំងពីរ ចង់បានរនាំងការពារកំពុងឡើងកូដ នៅលីគបារាំង កីឡាករ Rayan Ait-Nouri

បារាំង៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United និង ក្លិបមេឃខៀវ Manchester City បានដាក់សំណើផ្ទេរយកខ្សែការពារក្រុម Angers កីឡាករ Rayan Ait-Nouri

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រនាំងការពារវ័យ១៩ឆ្នាំ បង្ហាញខ្លួន ក្នុងលីគកំពូលបារាំងបាន១៧ប្រកួតនៅរដូវកាលនេះ ខណៈរដូវកាលមុនជាពេលដែលគេ ចូលលេងក្នុងឈុតធំជាលើកដំបូង បង្ហាញខ្លួនបាន៣ប្រកួត។

  កីឡាករ Rayan Ait-Nouri
  កីឡាករ Rayan Ait-Nouri

ទម្រង់លេងរបស់ Ryan បានទាក់ចិត្តក្លិបធំៗជាតំបន់អឺរ៉ុប ក្នុងនោះក្លិបយក្សនៅទីក្រុង​ Manchester ទាំងពីរសុទ្ធតែចាប់អារម្មណ៍ចង់បានរូបគេ។

ជាក់ស្ដែងយោងតាមរបាយការណ៍របស់កាសែត Foot Mercato ទាំង Man UTD និង Man City បានធ្វើការទាក់ទងទៅតំណាងរបស់ Ryan លោក Jorge Mendes ដោយបានដាក់សំណើដើម្បីផ្ទេរយកខ្សែការពារវ័យក្មេងរូបនេះ មកលេងនៅក្របខណ្ឌ​ Premier League ។

  កីឡាករ Rayan Ait-Nouri
  កីឡាករ Rayan Ait-Nouri

មិនត្រឹមតែប៉ុណ្ណោះ ប្រភពខាងលើបានបន្ថែមទៀតថា Ryan រួមជាមួយភ្នាក់ងាររបស់បានធ្វើដំណើរទស្សនៈកិច្ច មកកាន់ប្រទេសអង់គ្លេស ដោយឈាងចូលមកមើលកន្លែងហ្វឹកហាត់របស់ ក្លិប Man UTD និង Man City ថែមទៀតផង។

  កីឡាករ Rayan Ait-Nouri
  កីឡាករ Rayan Ait-Nouri

គួរឲ្យដឹងដែរថា ក្រៅពីបងប្អូនត្រកូល Manchester ទាំងពីរ នៅមានក្លិបចំនួន៦ទៀតដែលចង់បាន Ryan ទៅរូមក្រុម ក្នុងនោះរួមមានក្លិប Atletico Madrid, Wolves, Leicester, PSG, Crystal Palace និង Monaco ខណៈកុងត្រារបស់គេជាមួយក្លិប Anger នៅមានសុពលភាព៣ឆ្នាំទៀតឯណោះ ពោលគឺផុតកំណត់នៅរដូវកៅឆ្នាំ២០២៣៕

  កីឡាករ Rayan Ait-Nouri
  កីឡាករ Rayan Ait-Nouri

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T