អាយុ៣៨ហើយនៅតែខ្លាំង‌! AC Milan គ្រោងបន្តកុងត្រាឲ្យ Zlatan ២រដូវកាលទៀតក្នុងតម្លៃពលកម្ម...

//s6.kh1.co/58/58f525a4a257e55fe4afdad8058e03f83a0fe5ae.jpg
កីទ្បា

 ០១-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

AC Milan គ្រោងបន្តកុងត្រាឲ្យ Zlatan ២រដូវកាលទៀតក្នុងតម្លៃពលកម្ម១៤មុឺនដុល្លារក្នុងមួយសប្តាហ៍

អ៊ីតាលី៖ នៅក្នុងរដូវកាល២០១៩/២០២០នេះកីឡាករ Zlatan Ibrahimovic បានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាដឹងថាអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ដោយតារាវ័យ៣៨ឆ្នាំរូបនេះរកបាន១០គ្រាប់និងបោះបាល់ឲ្យមិត្តរួមក្រុមបាន ៥លើកក្នុងការបង្ហាញខ្លួន១៩ប្រកួតឲ្យក្លិប AC Milan

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Zlatan Ibrahimovic
  កីឡាករ Zlatan Ibrahimovic

គួរបញ្ជាក់ដែរថា Zlatan បានផ្លាស់ពីក្លិប LA Galaxy មករួមនឹង AC Milan វិញនៅពាក់កណ្តាលរដូវកាលនេះ ក្នុងកិច្ចសន្យាតែ៦ខែប៉ុណ្ណោះ ដោយបានជួយឲ្យក្លិបធ្លាក់កូដមួយនេះមានកៅអីទៅលេងនៅពានរង្វាន់ Europa League រដូវកាលក្រោយ។ ស្របពេលជាមួយគ្នានេះ AC Milan ក៏កំពុងតែមានគម្រោងបន្តកុងត្រាជាមួយជើងចាស់រូបនេះ ២រដូវកាលទៀតផងដែរ មានន័យថារូបគេនឹងនៅលេងជាមួយក្លិបរហូតដល់អាយុ៤០ឆ្នាំ ក្នុងតម្លៃពលកម្មចំនួន ១០មុឺន៤ពាន់ផោន (ឬប្រមាណ១៤មុឺនដុល្លារ) ក្នុងមួយសប្តាហ៍។

  កីឡាករ Zlatan Ibrahimovic
  កីឡាករ Zlatan Ibrahimovic

លើសពីនេះ​ទៅទៀត អ្វីដែលអស្ចារ្យនោះគឺនៅក្នុងការបង្ហាញខ្លួនរបស់ Zlatan ឲ្យ AC Milan ១៧ប្រកួតនៅ Serie A ក្លិបមួយនេះឈ្នះ១០ ស្មើ៥ និងចាញ់តែ២ប្រកួតប៉ុណ្ណោះ។ យ៉ាងណាមិញនៅមិនទាន់មានចម្លើយផ្លូវការនៅឡើយទេថាតើ Zlatan អាចនៅលេងនៅលីគកំពូលមួយនេះទៀត ឬក៏ផ្លាស់ទៅលីគកំពូលផ្សេង ដោយមានក្លិប Leeds ដែលទើបតែជាប់មកលេងនៅ Premier League វិញចង់បានរូបគេទៅរួមក្រុមផងដែរនោះ៕

  កីឡាករ Zlatan Ibrahimovic
  កីឡាករ Zlatan Ibrahimovic

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T