បរទេស៖ បើតាមការសែត La Gazzetta Dello Sport បានឲ្យដឹងថាក្លិប Inter Milan ហ៊ានចាយឲ្យកីឡាករ Lionel Messi ចំនួន២៣៥លានផោន (ឬប្រមាណ៣០៨លានដុល្លារ) ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ ឲ្យតែម្ចាស់ពាន Ballon d'Or ៦គ្រឿងរូបនេះព្រមចាកចេញពី Barcelona មករួមនឹងក្លិបនៅ Serie A មួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួរបញ្ជាក់ដែរថា Messi នៅមិនទាន់យល់ព្រមបន្តកិច្ចសន្យាជាមួយ Barca នៅឡើយទេ ដោយកុងត្រាចាស់នឹងត្រូវបញ្ចប់នៅចុងរដូវកាលក្រោយ។ ជាមួយគ្នានេះប្រសិនជារូបគេមិនបន្តកុងត្រាជាមួយក្លិបរហូតដល់ចុងរដូវកាលក្រោយនោះ រូបគេអាចនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ ជាការពិតណាស់មានមូលហេតុជាច្រើនដែលធ្វើឲ្យប្រធានក្រុមជម្រើសជាតិអាហង្សទីនរូបនេះមិនសប្បាយចិត្តជាមួយ Barcelona ក្រោយពីរបូតពាន La Liga ឲ្យទៅ Real Madrid ថ្មីៗនេះ។

ដោយឡែកក្លិបដែលដឹកនាំដោយលោក Antonio Conte បានត្រៀមទុនរួចរាល់ហើយ ប្រសិនបើ Messi យល់ព្រមចាកចេញពី Barca មែននោះ ដោយហ៊ានឲ្យតារាវ័យ៣៣ឆ្នាំរូបនេះ៦០លានផោន (ឬប្រមាណ៧៩លានដុល្លារ) ក្នុងមួយរដូវកាល រួមជាមួយនឹងកុងត្រាចំនួន៤ឆ្នាំ។ ហើយប្រសិនការដោះដូរនេះកើតឡើងមែននោះ អ្នកគាំទ្រទាំងអស់នឹងអាចឃើញកំពូលកីឡាករទាំងពីរគឺ Messi និង Ronaldo លេងនៅក្នុងលីគជាមួយគ្នាម្តងទៀត។

លើសពីនេះ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺប្រធានក្លិប Inter Milan បានយករូបរបស់ Messi ទៅផ្សព្វផ្សាយពីការប្រកួតពេលប៉ះនឹង Napoli ប៉ុន្មានថ្ងៃមុននៅប្រទេសចិននោះ៕

ប្រភព៖ thesun