ហ្វីលីពីន៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅល្ងាចថ្ងៃសុក្រ ទី៣១ ខែកក្កដា ម្សិលមិញនេះ បានបញ្ជាក់ថា ប្រទេសហ្វីលីពីនបានកត់ត្រាករណីឆ្លង COVID-19 ថ្មីរហូតដល់ ៤,០៦៣ករណី ដែលជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុត បើធៀបនឹងប្រទេសទាំងអស់នៅតំបន់អាស៊ាន។ នេះបើតាមការដកស្រង់ពីសារព័ត៌មានអន្ដរជាតិ CNA ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយបន្ថែមករណីថ្មីខាងលើ ប្រទេសហ្វីលីពីនមកទល់ពេលនេះ មានអ្នកឆ្លងសរុបរហូតដល់ ៩៣,៣៥៤នាក់ ហើយក្នុងនោះ ស្លាប់ចំនួន ២,០២៣នាក់ បន្ទាប់ពីកើនឡើង ៤០នាក់បន្ថែមទៀត កាលពីថ្ងៃម្សិលមិញ។
គួរឲ្យដឹងដែរថា តំបន់រដ្ឋធានី រួមនឹងខេត្ដក្រុងមួយចំនួននៃប្រទេសនេះ ក៏កំពុងស្ថិតក្រោមវិធានការតឹងរ៉ឹងផងដែរ ហើយកាលពីថ្ងៃសុក្រម្សិលមិញនេះដែរ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នឹងបន្ដការរឹតត្បិត ក្នុងតំបន់ទាំងនោះ រយៈពេលពីរសប្ដាហ៍ទៀត ដើម្បីគ្រប់គ្រងការឆ្លងរាលដាល។
ទោះជាយ៉ាងណាក៏ដោយ លោក Duterte បានសន្យាថា នឹងចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃ ប្រសិនបើវ៉ាក់សាំងរកឃើញនៅចុងឆ្នាំនេះ ហើយលោកនឹងផ្ដល់អាទិភាពដល់ប្រជាជនក្រីក្រមុនគេ។ បន្ទាប់មក អ្នកមានជីវភាពមធ្យម មន្ដ្រីប៉ូលិស និងយោធាជាដើម៕
សូមទស្សនារូបភាពខាងក្រោម៖


