អំបិល! Arsenal ខកចិត្តខ្លាំង ក្រោយតារាឆ្នើមរូបនេះ បន្តកុងត្រាថ្មីជាមួយក្លិបរហូតដល់ឆ្នាំ២០២៣

//s4.kh1.co/f3/f3f38bdc3653cd464879cf42063aa0cd7e6baf6a.jpg
កីទ្បា

 ០១-សីហា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

Arsenal ខកចិត្តខ្លាំង ក្រោយ ខ្សែកាពារ Dayot Upamecano បន្តកុងត្រាថ្មីជាមួយក្លិបរហូតដល់ឆ្នាំ២០២៣

អាល្លឺម៉ង់៖ ក្ដីសង្ឃឹមរបស់ក្លិបកាំភ្លើងធំ Arsenal ក្នុងការចុះកុងត្រាយកខ្សែកាពារ Dayot Upamecano ត្រូវបានបញ្ចប់ បន្ទាប់ពីកីឡាកររូបនេះ បានបន្តកុងត្រាថ្មីជាមួយក្លិប RB Leipzig រហូតដល់ឆ្នាំ២០២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Upamecano មានដំណឹងចចាមអារ៉ាមជាប់ពាក់ព័ន្ធជាមួយ​ Arsenal ក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះ ដោយក្លិបរហស្សនាមកាំភ្លើងធំ ចង់បានរូបគេ មកដោះស្រាយបញ្ហាផ្នែកជើងក្រោម។

  ខ្សែកាពារ Dayot Upamecano
  ខ្សែកាពារ Dayot Upamecano

យ៉ាងណាមិញ ក្លិប Leipzig បានប្រកាសថា ខ្សែការពារឆ្នើមរូបនេះ នឹងមិនចាកចេញទៅណាពីក្លិបនោះទេ ដោយនៅរួមរស់ជាមួយក្លិបរយៈពេល៣ឆ្នាំទៀត។

ទាក់ទិនទៅនឹងរឿងកុងត្រាថ្មីនេះ Upamecano បាននិយាយយ៉ាងដូច្នេះថា៖

ខ្ញុំបាននៅ Leipzig អស់រយៈពេល៣ឆ្នាំទៅហើយ ហើយខ្ញុំត្រូវបន្តធ្វើខ្លួនឲ្យប្រសើរឡើងទន្ទឹមនឹងការអភិវឌ្ឍរបស់ក្រុម។ ខ្ញុំចង់អភិវឌ្ឍខ្លួនឯង ហើយខ្ញុំគិតថា លោក Julian Nagelsmann គឺជាគ្រូបង្វឹកដែលអាចនាំខ្ញុំទៅកម្រិតបន្ទាប់បាន។

កីឡាករ Dayot Upamecano
  ខ្សែកាពារ Dayot Upamecano
  ខ្សែកាពារ Dayot Upamecano

គួរឲ្យដឹងដែរថា Upamecano បានផ្លាស់ពីក្លិប Red Bull Salzburg មកចូលរួមជាមួយ Leipzig កាលពីឆ្នាំ២០១៧ ដោយបង្ហាញខ្លួនឲ្យក្រុមសរុបបាន១១១ប្រកួត។ ដោយឡែកសម្រាប់កុងត្រាថ្មីរយៈពេល៣ឆ្នាំនេះ ក្លិបរហស្សនាមគោក្រហម បានដាក់តម្លៃទិញផ្ដាច់កុងត្រារបស់ខ្សែការពារវ័យ២១ឆ្នាំ រហូតដល់ ៥៥លានផោន (ឬប្រមាណ ៧១លានដុល្លារ)៕

ប្រភព dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T