បរទេស៖ បើយោងតាមរបាយការណ៍របស់ទស្សនារដ្តី Kicker របស់អាល្លឺម៉ង់បានឲ្យដឹងថាក្លិប Chelsea កំពុងតែចាប់អារម្មណ៍ចង់ទិញខ្សែការពារឆ្នើមសញ្ជាតិអាល្លឺម៉ង់ Matthias Ginter ពីក្លិប Borussia Monchengladbach ដើម្បីយកមកពង្រឹងជើងក្រោមរបស់ក្រុមបន្ថែម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងរដូវកាល២០១៩-២០២០នេះ Matthias Ginter គឺជាតួរសំខាន់ម្នាក់ក្នុងការជួយឲ្យ Monchengladbach បញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ដ៏ល្អមួយ ពោលគឺឈរនៅលេខ៤ ដោយបង្ហាញខ្លួនឲ្យក្លិបបានសរុប៣១ប្រកួត។ ដោយឡែកប្រសិនបើ Chelsea ចង់បានរូបគេទៅរួមក្រុមនៅរដូវកាលក្រោយ ទាល់តែហ៊ានឲ្យក្លិបនៅ Bundesliga មួយនេះក្នុងតម្លៃថ្លៃ បើទោះបីជារូបគេនៅសល់កុងត្រាតែមួយរដូវកាលទៀតជាមួយក្លិបក៏ដោយ។

គួរឲ្យដឹងដែរថា Chelsea បានចំណាយរាប់លានដុល្លាររួមមកហើយក្នុងការទិញកីឡាករថ្លៃៗមករួមក្រុមដូចជា Timo Werner និង Hakim Ziyech ជាដើម។ លើសពីនេះក្លិបដែលដឹកនាំដោយលោក Frank Lampard មួយនេះកំពុងតែត្រៀមលុយធំមួយចំនួនទៀតដើម្បីទិញយកកីឡាករ Kai Havertz ពី Bayer Leverkusen ផងដែរ។

ដោយមើលឃើញថាសំបូរខ្សែប្រយុទ្ធល្អៗហើយ Chelsea កំពុងតែបង្វែរមកចាប់អារម្មណ៍លើខ្សែការពារវិញម្តងដោយកំពុងតែចរចាទិញយកខ្សែការពារល្អៗថ្លៃៗមួយចំនួនមករួមក្រុម ក្នុងនោះកីឡាករ Matthias Ginter គឺជាគោលដៅដ៍ធំមួយរបស់លោក Lampard ប៉ុន្តែក៏នៅមានក្លិបធំៗពីរទៀតចង់បានរូបគេផងដែរគឺក្លិប Inter Milan និង Atletico Madrid ៕

ប្រភព៖ sportsmole