រន្ធត់ចិត្ត ម្តាយ ទឹម រដ្ឋា គាំងបេះដូងស្លាប់ភ្លាមៗ យប់មិញ!

//s4.kh1.co/c4/c40c4b96ca2bd8882bf2642e98111d3aad7e0982.jpg
តារា & កម្សាន្ដ

 ០១-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិ​ត​ជា​ដំណឹង​ដ៏គួរ​ឲ្យ​រន្ធត់​ចិត្ត នៅសុខ​ៗ​ស្រាប់​តែ​លឺដំណឹង​ម្តាយ​កញ្ញា​ទឹម រដ្ឋា ទទួល​មរណភាព​ដោយ​សារ​តែ​គាំង​បេះ​ដូង​។

ភ្នំពេញ​៖ ពិត​ជា​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​ក្នុង​រង្វង់សិល្បៈ បន្ទាប់​ពីបាន​ដឹង​ពី ​ទទួល​ដំណឹង​មរណភាព ​របស់ម្តាយ​​ តារាសម្តែង​កញ្ញា ទឹម​ រដ្ឋា ទាំងកណ្តាល​យប់ ​រំលង​អាធ្រាត្រ​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ឈាន​ចូល​ថ្ងៃទី​១ ខែសីហា​ ឆ្នាំ​២០២០​ នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ជុំ​វិញ​ករណី​នៃ ​ការ​ទទួល​មរណភាព ​របស់​ម្តាយ​កញ្ញា​ទឹម​ រដ្ឋា​ នេះ​ត្រូវ​បាន ​គេឲ្យ​ដឹង​ថា ​ដោយ​សារ​តែ​គាំងបេះ​ដូង ជាហេតុ​ធ្វើ​ឲ្យ​ ទទួល​មរណភាព​ភ្លាម​ៗ ទាំង​ដែល​អ្នក​ស្រី ​មាន​សុខភាព​នៅ​ល្អ គ្មាន​ជំងឺអ្វីផងនោះ​​។

យ៉ាង​ណា​មិញ ជាមួយ​ដំណឹង​ដ៏​ក្រៀម​ក្រំ​នេះ ​គេ​ក៏​ឃើញ​មាន​ អ្នក​សិល្បៈប្រុស​ស្រី​ជា​ច្រើន ​បាន​បង្ហោះ​សារ​ ចូល​រួម​រំលែក​ទុក្ខដល់ ​តារា​សម្តែង​រូបនេះ ​ព្រម​ទាំង​ក្រុម​គ្រួសារ​ដែល​បាន ​បាត់​បង់​សាច់ញ្ញាតិ​ជា​ទី​ស្រលាញ់​ ទៅ​យ៉ាង​ឆាប់​បែបនេះ​ផងដែរ៕

ជាមួយ​គ្នានេះ​ខាងក្រុម​ការងារ ខ្មែរឡូត យើងក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ទៅដល់គ្រួសារកញ្ញា​ទឹម​ រដ្ឋា​ផងដែរ

ទឹម រដ្ឋា និងម្តាយ
ទឹម រដ្ឋា និងម្តាយ
ម្តាយ ទឹម រដ្ឋា
ម្តាយ ទឹម រដ្ឋា
ទឹម រដ្ឋា ក្នុងពិធីបុណ្យ
ទឹម រដ្ឋា ក្នុងពិធីបុណ្យ
ទឹម រដ្ឋាទឹម វត្តី
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T