ដើមខែថ្មី ខែសីហា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥នាក់បន្ថែម

//s5.kh1.co/23/23e3f3d1c496fa315cbb61466c5e26e6e11d419e.jpg
សង្គម

 ០១-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កម្ពុជា​នៅតែ​រក​ឃើញ​ករណី​ថ្មី​របស់​មេរោគ​COVID-19 ដូច្នេះ​សូម​ប្រជា​ពលរដ្ឋបន្ត​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ពារខ្លួន​ជា​ប្រចាំ​ផងដែរ។

ភ្នំពេញ៖ នៅ​ក្នុង​ថ្ងៃទី​០១ ខែសីហានេះ ក្រសួងសុខាភិបាល បានប្រកាស នៅក្នុងផេកផ្លូវការ បានរកឃើញ អ្នកឆ្លងជំងឺCOVID-19ថ្មី ចំនួន០​៥នាក់ ​បន្ថែម​ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សរុប​អ្នកមាន​វីរុស​កូវីដ-១៩ ដែលបាន​រកឃើញ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ សរុបចំនួន​២៣៩នាក់ ក្នុងនោះមាន​ (ស្រ្តី៤៦នាក់ និង​បុរស១៩៣នាក់) និង​ចំនួន​អ្នក​សម្រាក​ព្យាបាល​ នៅក្នុង​មន្ទីពេទ្យ​រដ្ឋ មានចំនួន៧៣ បើ​គិត​មក​ត្រឹម​ថ្ងៃ​នេះ។

គួរបញ្ជាក់​ផងដែរថា ​ករណីវិជ្ជមាន​​វីរុស​កូវីដ-១៩ ថ្មី​គឺ​បាន​រក​ឃើញ​លើ​ខ្លួន បុរសជន​ជាតិ​ឥណ្ឌូនេស៊ីអាយុ១៨​ឆ្នាំ បុរស​ជន​ជាតិ​ខ្មែរ អាយុ២៣ឆ្នាំ ៣០ឆ្នាំ ២៥ឆ្នាំ និង​២៩ឆ្នាំ​ ផងដែរ៕

សូមអានសេចក្តីលម្អិត នូវក្រសួងសុខាភិបាលខាងក្រោម៖

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល​
សេចក្តី​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល​
សេចក្តី​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល​
សេចក្តី​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T