Man Utd ត្រៀម៦៥លានឆ្មក់យកខ្សែការពារឆ្នើមនៅ La Liga ម្នាក់នេះដោយគិតថាអាចជាដៃគូដ៏ល្អរបស់ Maguire

//s5.kh1.co/bf/bffd11a2ad24b9361851d253cacb25975ea45285.jpg
កីទ្បា

 ០១-សីហា-២០២០ ៨ព្រឹក · ៥ ឆ្នាំមុន

Man Utd ត្រៀម៦៥លានឆ្មក់យកខ្សែការពារឆ្នើម Pau Torres ពី Villarreal ដោយគិតថាអាចជាដៃគូដ៏ល្អរបស់ Maguire

បរទេស៖​ អគ្គនាយកប្រតិបត្តិក្លិប Manchester United  លោក Ed Woodward កំពុងតែត្រៀមទុនក្នុងការចាយទិញកីឡាករខ្សែការពារឆ្នើម Pau Torres ពីក្លិប Villarreal ដោយរំពឹងទុកថាអាចនឹងមកលេងជាដៃគូដ៏ល្អរបស់កីឡាករប្រធានក្រុម Harry Maguire

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Pau Torres
  កីឡាករ Pau Torres
កីឡាករ Maguire
កីឡាករ Maguire

បើយោងតាមកាសែតអេស៉្បាញ Mundo Deportivo បានឲ្យដឹងថាលោកគ្រូបង្វឹក Ole Gunnar Solskjaer បានដាក់សំណើឲ្យ Man Utd ទិញខ្សែការពារកណ្តាលម្នាក់ទៀតដើម្បីយកមកពង្រឹងជើងក្រោមរបស់ក្លិបបន្ថែម។ ក្នុងនោះកីឡាករ Pau Torres គឺជាគោលដៅដ៏ធំដែលបិសាចក្រហមកំពុងតាមប្រមាញ់។

  កីឡាករ Pau Torres និងកីឡាករ Lionel Messi
  កីឡាករ Pau Torres និងកីឡាករ Lionel Messi

ជាមួយគ្នានេះដែរ Man Utd ក៏បានដាក់សំណើក្នុងចំនួនទឹកប្រាក់៥០លានអឺរ៉ូ (ឬប្រមាណ៥៩លានដុល្លារ) ក្នុងការនាំយករនាំងការពារវ័យ២៣ឆ្នាំរូបនេះមកកាន់ទឹកដី Old Trafford ប៉ុន្តែត្រូវបាន Villarreal បដិសេធដោយទាមទារហូតដល់ទៅ៦៥លានអឺរ៉ូ (ឬប្រមាណ៧៧លានដុល្លារ) ឯណោះ។ យ៉ាងណាមិញ មិនមែនមានតែ Man Utd មួយទេដែលចង់បានកីឡាកររូបនេះ ក៏នៅមានក្លិបធំៗមួយចំនួនទៀតកំពុងតាមចរចាទិញរូបគេទៅរួមក្រុមផងដែរមានដូចជា Chelsea, Arsenal និង Barcelona ជាដើម៕​

  កីឡាករ Pau Torres
  កីឡាករ Pau Torres

ប្រភព teamtalk

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T