មិនណយទេ! West Ham ហ៊ានចូលប្រជែង Arsenal និង Chelsea តាមទិញ រនាំងការពារកណ្ដាលក្រុម Man City រូបនេះ

//s5.kh1.co/e1/e12afd483e838843afc37d6d89dbdd737ac6cde9.jpg
កីទ្បា

 ៣១-កក្កដា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

West Ham ហ៊ានចូលប្រជែង Arsenal និង Chelsea តាមទិញ រនាំងការពារកណ្ដាលក្រុម Man City កីឡាករ John Stones

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្លិបញញួរយក្ស West Ham United ជាបេក្ខភាពឈានមុខគេ ក្នុងការប្រជែងយកខ្សែការពារកណ្ដាលក្រុម Manchester City កីឡាករ John Stones

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ John Stones
  កីឡាករ John Stones

ជម្រើសជាតិអង់គ្លេស ត្រូវបានគេរាយការណ៍មកថា អាចនឹងចាកចេញពីកីឡដ្ឋាន Etihad មុនបើករដូវកាល ២០២០/២១ ខណៈក្លិបកាំភ្លើងធំ Arsenal និង Chelsea ជាក្លិបដែលមានបំណងចង់បានរនាំងការពារក្រុម Man City រូបនេះ។

  កីឡាករ John Stones
  កីឡាករ John Stones

យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់កាសែត The Sun ក្លិប West Ham បាននាំមុខក្រុមទាំងពីរខាងលើ ក្នុងការតាមទិញ Stones ដោយកីឡាករវ័យ២៦ឆ្នាំរូបនេះ មានតម្លៃខ្លួនធូរថ្លៃត្រឹម ២០លានផោន (ឬប្រមាណ ២៦លានដុល្លារ)។

  កីឡាករ John Stones
  កីឡាករ John Stones

Stone បង្ហាញខ្លួនក្នុងក្រុមលោក Pep Guardiola បានត្រឹម១៦ប៉ុណ្ណោះ ក្នុងរដូវកាលនេះ ដោយសារតែមានបញ្ហារបួសតាមរំខាន ក៏ដូចជាទម្រង់លេងមិនគាប់ប្រសើរ។

  កីឡាករ John Stones
  កីឡាករ John Stones

គួរឲ្យដឹងដែរថា Stone ត្រូវបាន Man City ទិញពីក្លិប Everton កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃប្រមាណ ៦៥លានដុល្លារឯណោះ។ រយៈពេល៤ឆ្នាំ កន្លងមកនេះ គេជួយក្រុមលើកពាន Premier League បាន២ដង។ ខណៈកុងត្រារបស់គេជាមួយក្រុមរហស្សនាមមេឃខៀវ នៅសល់សុពលភាពរយៈពេល២ឆ្នាំទៀត៕

ប្រភព sportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T