បរទេស៖ ក្លិបនៅ Premier League ពីរគឺ Everton និង West Ham ត្រូវបានគេរាយកាណ៍មកថាកំពុងតែប្រជែងគ្នាក្នុងការចរចាទិញកីឡាករ Martin Braithwaite ពីក្លិបអ្នកមានបុណ្យ Barcelona

  កីឡាករ Martin Braithwaite

តាមពិតទៅកីឡាករវ័យ២៩ឆ្នាំរូបនេះទើបតែផ្លាស់ពីក្លិប Leganes មករួមជាមួយ Barca នៅខែកុម្ភៈនេះប៉ុណ្ណោះនៅក្នុងតម្លៃខ្លួន១៥លានផោន​ (ឬប្រមាណ២០លានដុល្លារ)។ កីឡាកររូបនេះបង្ហាញខ្លួនឲ្យ Barca បាន១១ប្រកួតដោយរកបានតែមួយគ្រាប់គត់។

  កីឡាករ Martin Braithwaite ពេលនៅលេងឲ្យ Leganes

បើយោងតាមកាសែត Mundo Deportivo បានឲ្យដឹងថាក្លិបជើងឯករង La Liga មួយនេះគ្រោងនឹងដាក់លក់ Braithwaite ក្នុងតម្លៃ ១៦លានផោន (ឬ២១លានដុល្លារ) នៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។ ក្នុងនោះដែរក្លិប Everton និង West Ham កំពុងតែធ្វើការចរចាដើម្បីនាំយកកីឡាកររូបនេះមកលេងនៅ Premier League វិញ។ គួរឲ្យដឹងដែរថាខ្សែប្រយុទ្ធរូបនេះក៏ធ្លាប់លេងនៅក្នុងលីគកំពូល Premier League ពីមុនមកផងដែរ ពោលគឺលេងឲ្យក្លិប Middlesbrough នៅក្នុងរដូវកាល២០១៧-២០១៨៕

  កីឡាករ Martin Braithwaite ពេលនៅលេងឲ្យ Middlesbrough

ប្រភព​​​៖ talksport

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ