ក្រៅពីដើម្បីក្ដីស្រម៉ៃហើយ តារាកូរ៉េល្បីៗទាំងនេះ សម្រេចចិត្តចូលសិល្បៈ ព្រោះតែហេតុផលនេះ

//s5.kh1.co/0d/0db4568332370cf341e87ddc0f9467becf8da7fa.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ទាំងនេះ ជាមូលហេតុចម្បង ដែលធ្វើឲ្យតារាប្រុសស្រីបួនរូបនេះ កាន់តែមានការតស៊ូប្រឡូកក្នុងវិស័យសិល្បៈ ក្រោមហេតុផលតែមួយគត់ គឺដើម្បីជួយសម្រួលបន្ទុកគ្រួសារ។

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ មុននឹងឈានជើង ចូលប្រឡូកក្នុងសិល្បៈរាំច្រៀង ហើយក្លាយជាតារាដែលទទួលបានជោគជ័យដូចបច្ចុប្បន្ន តារាកូរ៉េជាច្រើន សុទ្ធតែធ្លាប់ឆ្លងកាត់ ការលំបាករាប់មិនអស់នោះទេ។ ក្នុងនោះប្រសិនបើមិនមានការគាំទ្រពីទស្សនិកជន ពិសេសគឺការលើកទឹកចិត្ត ក៏ដូចជាការជួយជ្រោមជ្រែង ពីសំណាក់ក្រុមគ្រួសារនោះទេ ច្បាស់ណាស់ថា ក្រុមតារាដែលជួបនឹងវិបត្តិផ្សេងៗគ្នាទាំងនោះ ពិតជាលាឈប់ពីអាជីពមួយនេះ គ្រប់គ្នាបាត់ទៅហើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ តារាប្រុសស្រី ៤រូបខាងក្រោមនេះ  ជាតារាដែលមានការតស៊ូច្រើន ដើម្បីបំពេញក្ដីស្រម៉ៃខ្លួន ហើយនៅមានហេតុផលតែមួយទៀតគឺ ប្រឹងប្រែងដើម្បីរកចំណូល ជួយសម្រួលបន្ទុកដល់គ្រួសារ ទើបពួកគេសម្រេចចិត្ត ចូលប្រឡូកក្នុងវិស័យសិល្បៈនេះ កាន់តែខ្លាំង ទោះមានរឿងអ្វីកើតឡើងក៏មិនរាថយ។

ដែលតារាទាំងនោះមានដូចខាងក្រោម ៖

១. តារាចម្រៀងទោល Sunmi

ក្រៅពីរូបសម្រស់ស្រស់ស្អាត និងក្លាយជាតារាទោលជោគជ័យម្នាក់ មានមនុស្សតិចណាស់ ដែលដឹងថា Sunmi ត្រូវឆ្លងកាត់ភាពលំបាកវេទនា តាំងពីវ័យកុមារភាព ដោយសារតែគ្រួសារនាងក្រីក្រ ហើយឪពុករបស់នាងមានជំងឺជាប្រចាំខ្លួនទៀតផង។

ស្ថានភាពគ្រួសារនេះ ពិតជាពិបាកខ្លាំងណាស់ ក្នុងនាមនាងជាកូនច្បង នៅអាយុ ១៤ ឆ្នាំនាងត្រូវបានគេអនុញ្ញាតឲ្យចូលក្នុងផលិតកម្ម JYP Entertainment ហើយក្រោយមក បានបង្ហាញខ្លួនជាក្រុម Wonder Girls ។ 

ប៉ុន្តែឪពុករបស់នាង បានទទួលមរណៈភាពត្រឹមតែ ៣ខែ មុនពេលនាងបានបង្ហាញខ្លួនលើកដំបូង ធ្វើឲ្យនាងមានការសោកស្តាយយ៉ាងខ្លាំង ព្រោះឪពុកនាង មិនទាន់បានឃើញ ភាពជោគជ័យរបស់នាងដូចសព្វថ្ងៃ។

Sunmi
Sunmi

២. Chanmi (AOA)

Chanmi ក៏ជាម្នាក់ក្នុងចំណោមតារា ដែលសម្រេចចិត្តចូលសិល្បៈ ព្រោះចង់ជួយក្រុមគ្រួសារដែរ។

គ្រួសាររបស់នាងមិនសូវធូរធាប៉ុន្មានទេ ហើយសេដ្ឋកិច្ចគ្រួសារ គឺពឹងផ្អែកទាំងស្រុងទៅលើ ហាងកាត់សក់របស់ម្តាយនាងតែម្នាក់ប៉ុណ្ណោះ។ 

មិនយូរប៉ុន្មាន Chanmi បានមើលឃើញពី ការខិតខំរបស់ម្តាយនាង ពិបាកពេក ទីបំផុតនាងក៏សម្រេចចិត្ត ចូលធ្វើជាតារា ដើម្បីរកប្រាក់ជួយគ្រួសារឲ្យបានឆាប់បំផុត។ 

ទីបំផុត Chanmi ត្រូវបានបង្ហាញខ្លួនជាផ្លូវការ ជាមួយក្រុម AOA កាលពីឆ្នាំ ២០១២ ដែលមានអ្នកគាំទ្រច្រើនខ្លាំងផងដែរ។

Chanmi
Chanmi

៣. Sandara Park ( 2NE1)

នៅពីក្រោយភាពជោគជ័យរបស់ តារាស្រីវ័យ ៣៦ឆ្នាំរូបនេះ ពិតជាមានភាពច្របូកច្របល់ខ្លាំងណាស់ ព្រោះគ្រួសារជួបការលំបាក ដោយបញ្ហាសេដ្ឋកិច្ច  ហើយឪពុករបស់នាង វក់លេងល្បែង ហើយលួចមានស្រីទៀតផង ដោយទុកនាង និងកូនៗផ្សេងទៀតចោល មិនអើពើឡើយ។

មិនយូរប៉ុន្មាន នាងក៏បានចូលប្រឡូកក្នុងវិស័យសិល្បៈហ្វីលីពីន នៅអាយុ ២១ ឆ្នាំ។

នៅឆ្នាំដំបូងបំផុត នាងពិតជាជោគជ័យខ្លាំង ប៉ុន្តែនៅឆ្នាំ ២០០៧ អាជីពរបស់នាង បានធ្លាក់ចុះបន្តិចម្តងៗ អាចនិយាយបានថា កាលនោះ Dara ពិតជាតស៊ូណាស់ សូម្បីតែការថតស្ពតខោអាវទ្រណាប់ ក៏នាងហ៊ានធ្វើ គឺដើម្បីលុយជួយគ្រួសារតែមួយមុខគត់ ទាំងដែលដឹងហើយថា រូបភាពទាំងនោះមិនល្អ ក្នុងអាជីពមួយនេះក៏ដោយ។ប៉ុន្តែក្រោយភ្លៀង មេឃក៏ស្រឡះវិញ ដោយក្នុងវ័យ ២៣ ឆ្នាំ Dara បានលេចមុខ នៅក្នុងផលិតកម្ម YG ហើយបានបង្ហាញមុខ ២ឆ្នាំក្រោយ ជាមួយនឹងក្រុម 2NE1

Sandara Park
Sandara Park

៤.​ Taeyang (BIGBANG)

អស់រយៈពេល ១៤ ឆ្នាំហើយដែល Taeyang (BIGBANG) បានកសាងកេរ្តិ៍ឈ្មោះ បានជោគជ័យ ហើយឥឡូវនេះលោកក៏រស់នៅក្នុងជីវិត ដ៏មានសុភមង្គល ជាមួយភរិយាដ៏ស្រស់ស្អាតរបស់លោក គឺ Min Hyo Rin ផងដែរ។ 

ទោះយ៉ាងណា មុននឹងបានសុខស្រួលដូចសព្វថ្ងៃ តារាប្រុសនេះ ក៏ត្រូវឆ្លងកាត់ការលំបាកជាច្រើន ដើម្បីឈានដល់គោលដៅជោគជ័យបែបនេះ។

នៅពេលដែល Taeyang មានអាយុ ១៣ ឆ្នាំ លោកបានសម្រេចចិត្ត ចាកចេញពីផ្ទះ ដើម្បីបន្តក្តីសុបិន្តក្នុងសិល្បៈ។ ម្យ៉ាងលោកក៏ចង់បន្ធូរបន្ថយ បន្ទុកគ្រួសារ ដែលកំពុងប្រឈមនឹងបំណុល ដោយសារផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចផងដែរ។ ខ្លួនមួយតែឯង បានផ្សងព្រេងធ្វើដំណើរទៅទីក្រុងសេអ៊ូលទាំងវ័យក្មេង ដោយលោកបានទៅចូលរួមសម្តែងនៅគ្រប់ទីកន្លែង ហើយជាសំណាង ក៏ត្រូវបាន YG Entertainment ជ្រើសរើសយកទៅបណ្ដុះបណ្ដាល។

បន្ទាប់ពីការខិតខំ អស់រយៈពេលជាច្រើនឆ្នាំ មកទីបំផុត Taeyang អាចបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុម BIGBANG ដោយទទួលបានជោគជ័យជាច្រើន រហូតមានទ្រព្យស្ដុកស្តម្ភ វិលត្រឡប់មកជួយក្រុមគ្រួសាររបស់គេបានដូចសព្វថ្ងៃ។

Taeyang
Taeyang
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T