អបអរសាទរ! Andrea Pirlo ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម U២៣ របស់ក្លិប Juventus

//s5.kh1.co/fc/fce36d467c43305423d32a0481b3d09f81a0af99.jpg
កីទ្បា

 ៣១-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក Andrea Pirlo គ្រោងនឹងចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់ខ្លួនបន្ទាប់ពីក្លិបសេះបង្កង់ Juventus ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាគ្រូបង្វឹករូបនេះបានវិលត្រឡប់ទៅកាន់ក្លឹបវិញដើម្បីគ្រប់គ្រងក្រុម U២៣

ក្រុងរ៉ូម៖ លោក Andrea Pirlo គ្រោងនឹងចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់ខ្លួនបន្ទាប់ពីក្លិបសេះបង្កង់ Juventus ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា គ្រូបង្វឹករូបនេះបានវិលត្រឡប់ទៅកាន់ក្លិបវិញដើម្បីគ្រប់គ្រងក្រុម U២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតីតកីឡាករលោក Andrea Pirlo បានផ្លាស់ទៅលេងឱ្យក្លិបសេះបង្កង់ Juventus បន្ទាប់ពីលោកបានចាកចេញពីក្លិប AC Milan កាលពីរដូវក្តៅឆ្នាំ ២០១១។ នៅក្នុងការព្យាយាមប្រឹងប្រែងរយៈពេល ៤ រដូវកាលរបស់គាត់ជាមួយក្រុម Bianconeri គាត់បានឈ្នះពានរង្វាន់ Serie A ចំនួន ៤ លើក ពានរង្វាន់ Italian Cup មួយលើក និងពានរង្វាន់ Italian Super Cup ពីរលើក។

លោក Andrea Pirlo
លោក Andrea Pirlo

សេចក្តីថ្លែងការណ៍មួយបានសរសេរថា "ថ្ងៃនេះគឺជាការចាប់ផ្តើមនៃដំណើរផ្សងព្រេងថ្មីសម្រាប់លោក Andrea Pirlo និង Juventus ដែលវិលត្រឡប់មកធ្វើការជាមួយគ្នា ៥ ឆ្នាំបន្តទៀត។ លោក Andrea Pirlo គឺជាការពិតគ្រូបង្វឹកថ្មីរបស់ក្រុម Juventus ក្រោមអាយុ ២៣ ឆ្នាំ"។

ក្លឹបសេះបង្កង់ Juventus បានសម្តែងការស្វាគមន៍ចំពោះគ្រូបង្វឹកវ័យ ៤១ ឆ្នាំរូបនេះដោយអះអាង ថា វាជាការសម្រេចចិត្តដែលធ្វើឱ្យអ្នកគាំទ្រសប្បាយរីករាយ។

សេចក្តីថ្លែងការណ៍មួយបាននិយាយ "បញ្ហាប្រឈមថ្មីមួយកំពុងរង់ចាំ សម្រាប់ការវិលត្រឡប់ដែលអាចធ្វើឱ្យអ្នកគាំទ្ររបស់ក្លិប Juventus រីករាយ។ សូមស្វាគមន៍ការត្រឡប់មកវិញគ្រូបង្វឹក Pirlo!"៕

លោក Andrea Pirlo
លោក Andrea Pirlo
លោក Andrea Pirlo
លោក Andrea Pirlo

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T