នាយកក្លឹប Dortmund និយាយចំៗបែបនេះ ទៅកាន់ Sancho ពាក់​ព័ន្ធ​រឿង​ផ្លាស់​ទៅ ​Man Utd

//s5.kh1.co/85/85bdb0d912826024eb2188f23dc0656b649a9819.jpg
កីទ្បា

 ៣១-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នាយករបស់ក្លឹប Dortmund គឺលោក Michael Zorc បាននិយាយថា គាត់រីករាយនឹងឲ្យ Jadon Sancho បន្តស្នាក់នៅក្លឹប Borussia Dortmund បន្តទៀតសម្រាប់រដូវកាល ២០២០-២០២១ បន្ទាប់ពីកីឡាកររូបនេះ មានការតាមចែចង់ពីក្លឹបបិសាចក្រហម Manchester United

នាយករបស់ក្លឹប Dortmund គឺលោក Michael Zorc បាននិយាយថាគាត់រីករាយនឹងឲ្យ Jadon Sancho បន្តស្នាក់​នៅក្លឹប Borussia Dortmund បន្តទៀតសម្រាប់រដូវកាល ២០២០-២០២១ បន្ទាប់ពីកីឡាកររូបនេះ មានការតាមចែចង់ពីក្លឹបបិសាចក្រហម Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ កាន់តែខិតជិតដល់កិច្ចព្រមព្រៀងផ្លាស់ទៅលេងនៅ Premier League បន្ទាប់ពី​ក្រុមបិសាចក្រហម Manchester United ដណ្ដើមបានកៅអីសម្រាប់លេង UEFA Champion League។

យ៉ាងណាមិញ ក្លឹប Dortmund កំពុងមានគម្រោងចង់បន្ធូរបន្ថយតម្លៃខ្លួនរបស់ Sancho ដោយក្លឹប Dortmund ទាមទារពីក្រុម Manchester United ក្នុងទឹកប្រាក់ប្រមាណ ១០៩​ លានផោន។ 

គួរបញ្ជាក់ផងដែរថា លោកនាយក Michael Zorc បាននិយាយថា​ Sancho គឺជាកីឡាករលំដាប់កំពូល​ម្នាក់ដែល​ផ្លាស់មក​ពីក្លឹប Manchester City កាលពីឆ្នាំ ២០១៧ ហើយលោកបានបញ្ជាក់ថា លោកនឹងនៅតែរីករាយ​ក្នុងការឲ្យ Sancho បន្តលេងឲ្យក្រុម Dortmund បន្តទៀតដោយសារតែកុងត្រារបស់កីឡាកររូបនេះ នៅបន្តរហូត​ទៅដល់ឆ្នាំ ២០២០ ឯណោះ៕

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho
នាយករបស់ក្លឹប Dortmund គឺលោក Michael Zorc
នាយករបស់ក្លឹប Dortmund គឺលោក Michael Zorc
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T