ភ្នំពេញ៖ អ្នកលក់ផលិតផលតាមអនឡាញដ៏ល្បី អ្នកនាង Love Riya ពេលនេះ កំពុងមានជវភាពហ៊ឺហារ ឡូយឆាយជាងមុន ក្រោយជោគជ័យជាមួយមុខជំនួញលក់តាមអនឡាញ។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ នាងមានលុយរហូតទិញរថយន្តស៊េរីទំនើបជាច្រើនគ្រឿង ជាពិសេស អ្នកមេម៉ាយរូបនេះ ក៏និយមចំណាយលុយទៅលើគ្រឿងពេជ្រផងដេរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើងាកទៅមើលលើរូបសម្រស់អ្នក់លក់អនឡាញដ៏ល្បីម្នាក់នេះវិញ នាងពិតជាមានសម្រស់ស្រស់សោភាគួរឲ្យចាប់អារម្មណ៍ខ្លាំង បើទោះបីពេលនេះ នាងមានកូនស្រីម្នាក់រួចក៏ពិតមែន។ ម្យ៉ាងវិញទៀត យើងសង្កេតឃើញថា រាល់ពេលអ្នកនាង រីយ៉ា ឡាយលក់ផលិតផល ឬទៅចូលើរួមក្នុងកម្មវិថី តែងតែពាក់គ្រឿងពេជ្រជ្រែកខ្លួន និងមានម៉ូតស្អាតៗ ខុសប្លែកពីគ្នាគេម្ដង បើនិយាយពីតម្លៃវិញមិនក្រោមម៉ឺនដុល្លារនោះទេ ក្នុងមួយឈុតៗ។
ជាក់ស្ដែង ថ្មីៗនេះ អ្នកនាង រីយ៉ា បានចំណាយលុញទិញគ្រឿងពេជ្រឈុតថ្មី មានតម្លៃរហូតដល់ទៅខ្ទង់សែនដុល្លារឯណ្ណោះ ដោយក្រវិលពេជ្រថ្មីមានតម្លៃ ៣៥២០០ ដុល្លារ និងខ្សែ.កមានតម្លៃរហូតដល់ ១៥៣០០០ ដុល្លារ។ ដោយក្រវិល និងខ្សែ.កពេជ្រថ្មីរបស់នាង ពិតជាដាំពេជ្រជាច្រើនគ្រាប់ ព្រមទាំងបានរចនាម៉ូតយ៉ាងស្រស់ស្អាតតែម្ដង ហើយក្រោយអ្នកលេងបណ្ដាញសង្គម និងហ្វេនៗនាងផ្ទាល់ឃើញឈុតគ្រឿងអលង្ការពេជ្ររបស់នាងរួច នាំគ្នាលាន់មាត់សរសើរគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖




