ក្រោយយកបាន Eriksen ពេលនេះ Inter ចាប់ផ្ដើមបើកកិច្ចចរចាជាមួយ Spurs ផ្ទេរយកកីឡាករឆ្នើមម្នាក់នេះទៀតហើយ

//s5.kh1.co/8d/8d4e7835a0be1c79e54274a496f7abe8ec84bd0f.jpg
កីទ្បា

 ៣១-កក្កដា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

ក្រោយយកបាន Eriksen ពេលនេះ Inter ចាប់ផ្ដើមបើកកិច្ចចរចាជាមួយ Spurs ផ្ទេរយកកីឡាករ Ndombele ម្នាក់ទៀតហើយ

អ៊ីតាលី៖ ក្លិប Inter Milan ត្រូវបានគេរាយការណ៍មកថា មានចំណាប់អារម្មណ៍ ក្នុងការចុះកុងត្រាយកខ្សែបម្រើ Tanguy Ndombele ពីក្លិបមាន់ខ្នាយមាស Tottenham Hotspur។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មាន Sky Sports Italy បានឲ្យដឹងថា Inter បានធ្វើការទាក់ទងមក Spurs ចរចាជុំវិញលទ្ធភាពនៃការផ្ទេរខ្សែបម្រើសញ្ជាតិបារាំងទៅលេងនៅក្របខណ្ឌ​ Serie A ។

  ខ្សែបម្រើ Tanguy Ndombele
  ខ្សែបម្រើ Tanguy Ndombele

Ndombele ហាក់មិនស្ថិតក្នុងក្រសែភ្នែករបស់លោក Jose Mourinho នោះទេ ជាក់ស្ដែងចាប់តាំងពីក្របខណ្ឌ​ Premier League បើកដំណើការឡើងវិញ ក្រោយផ្អាកអស់មួយរយៈដោយសារកូវីដ១៩ ខ្សែបម្រើវ័យ២៣ឆ្នាំ ចូលលេងបានត្រឹម២ប្រកួត ខណៈ២ប្រកួតនោះ គឺមិនមែនចាប់ផ្ដើមក្នុងជម្រើសដំបូងនោះទេ ពោលគឺប្ដូរចូលពីកៅអីបម្រុងមក។

  លោក Jose Mourinho
  លោក Jose Mourinho

ជាមួយគ្នានេះ បើយោងតាមរបាយការណ៍កាលពីពេលកន្លងទៅ Ndombele កំពុងគិតគូពីអនាគតរបស់ខ្លួន ក្រោយមិនសូវចុះសម្រុងនឹងការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់។

  ខ្សែបម្រើ Tanguy Ndombele
  ខ្សែបម្រើ Tanguy Ndombele

គួររម្លឹកផងដែរថា កាលពីទីផ្សាររដូវរងារ ខែមករាកន្លងទៅ Inter ទើបយកបានតារាឆ្នើមរបស់ Spurs កីឡាករ Christian Eriksen ខណៈបច្ចុប្បន្នក្លិបយក្សអ៊ីតាលីកំពុងចរចាផ្ទេរយក Ndombele ទៅម្នាក់ទៀត បន្ទាប់ពីកីឡាកររូបនេះ កំពុងស្រពេចស្រពិល ជុំវិញអនាគតរបស់ខ្លួនជាមួយក្លិប៕

  កីឡាករ Christian Eriksen
  កីឡាករ Christian Eriksen

ប្រភព skysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T