B12 ជាវីតាមីនសំខាន់ខ្លាំងណាស់ វាតួនាទីក្នុងការផលិតកោសិកាឈាមក្រហម និង DNA ថែមទាំងជួយចរន្តឈាម ឲ្យបញ្ជូនអុកស៊ីសែន ទៅរាងកាយគ្រប់ផ្នែក។ វីតាមីន B12 ជាប្រភេទវីតាមីនដែលរលាយក្នុងទឹក និងជាទូទៅវីតាមីននេះប្រេីដេីម្បីជំនួយកម្លាំង។ លោកវេជ្ជបណ្ឌិត លី ឫទ្ធីគុណ បានឲ្យដឹងថា នៅពេលរាងកាយយើងខ្វះវីតាមីន B12 នោះសកម្មភាពប្រចាំថ្ងៃ ពិតជាមិនប្រក្រតី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវេជ្ជបណ្ឌិតផ្នែកទូទៅរូបនោះបន្ថែមទៀតថា កាលណាខ្វះវីតាមីន B12 យើងនឹងជួបបញ្ហាគ្មានកម្លាំងកំហែង ខ្សោយ រហូតក្លាយជាជំងឺខ្វះគ្រាប់ឈាមក្រហមទៀតផង។ វីតាមីន B12 ភាគច្រើនមាននៅក្នុងឈីស សាច់ត្រី សត្វមានសំបក សាច់គោ និងផលិតផលធ្វើពីទឹកដោះគោជាដើម ហើយបើនិយាយពីមុខងាររបស់វីតាមីន B12 វិញ មានច្រើនយ៉ាងណាស់៖
– ជួយចលនាឈាមរត់ស្រួល
– ជួយដល់ការរំលាយអាហារ
– ជួយរាងកាយស្រូបជាតិដែកបានល្អ
– បង្កើនកោសិកាឈាមក្រហម
– កាត់បន្ថយខ្លាញ់ និងកាបូអ៊ីដ្រាតមិនល្អ
– បង្កើនអ័រម៉ូនសម្រួលដល់ប្លោកនោម។
ចំពោះរោគសញ្ញាដែលបង្ហាញថា យើងកំពុងមានបញ្ហាខ្វះវីតាមីន B12 ក្នុងរាងកាយមែននោះ នឹងមានប្រតិកម្មដូចខាងក្រោម៖
– នៅក្មេងសោះ ប៉ុន្តែឧស្សាហ៍ភ្លេចភ្លាំង តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ
– មានបញ្ហាស្ពឹកៗ និងភ្ញាក់កន្ទ្រាក់ៗ ដោយសារតែកង្វះវីតាមីន B12 បណ្ដាលឲ្យខូចសរសៃប្រសាទ
– ពិបាកបើកភ្នែក ទាំងមិនងងុយគេង
– ស្បែកស្លេក និងប្រែទៅជាលឿង ព្រោះកោសិកាឈាមធ្លាក់ចុះ
– អណ្ដាតបាត់បង់រសជាតិ
– ត្រចៀកស្ដាប់មិនសូវបានល្អ
– មានអារម្មណ៍មិនល្អ ខ្វល់ខ្វាយច្រើន ដោយសារកង្វះវីតាមីន B12 បណ្ដាលឲ្យអ័រម៉ូនដែលធ្វើឲ្យយើងរីករាយដូចជា Dopamine និង Serotonin ផលិតមិនបានគ្រប់គ្រាន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet