អីយ៉ាស! Arsenal ចង់កាត់មុខ Man Utd ទិញតារាឆ្នើមរូបនេះ

//s5.kh1.co/ad/adc82ee20adab5e1e3f133dbdb6475b3ba8b2f08.jpg
កីទ្បា

 ៣១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមកាំភ្លើងធំ Arsenal បានបើកការចាប់អារម្មណ៍ទៅលើខ្សែបម្រើប្រយុទ្ធរបស់ក្រុម Aston Villa គឺកីឡាករ Jack Grealish

យោងតាមសារព័ត៌មាន Sky Sports បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal បានបើកការចាប់អារម្មណ៍ទៅលើខ្សែបម្រើប្រយុទ្ធរបស់ក្រុម Aston Villa គឺកីឡាករ Jack Grealish

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករសញ្ជាតិរូបនេះបានជួយក្រុម Aston Villa ឲ្យរួចផុតពីតំបន់កាត់ចូលរបស់ Premier League ដោយរូបគេក៏មានព័ត៌មាននឹងការផ្លាស់មកលេងឲ្យក្រុមបិសាចក្រហម Manchester United ផងដែរ។

យ៉ាងណាមិញ យោងតាមសារព័ត៌មាន ESPN បានឲ្យដឹងថាក្រុមបិសាចក្រហម Manchester United កំពុងតែផ្តោតខ្លាំងលើការនាំយកកីឡាករ Jadon Sancho ពីក្រុម Borussia Dortmund ដោយពួកគេបានបន្ធូរបន្ថយការចាប់អារម្មណ៍លើកីឡាករ Jack Grealish។

កីឡាករ Jack Grealish
កីឡាករ Jack Grealish

គួរបញ្ជាក់ផងដែរថា ក្លឹប Aston Villa បានដាក់តម្លៃខ្លួនកីឡាករ Jack Grealish ៨០ លានផោនដោយសារព័ត៌មាន Sky Sports បានចុះថាក្លឹប Arsenal ត្រៀមលុយចន្លោះពី ៥០​ លានទៅ ៦០ លានផោនសម្រាប់កីឡាករមួយនេះ។

កីឡាករ Jack Grealish សព្វថ្ងៃមានវ័យ ២៤ ឆ្នាំដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និងប៉ះបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៦ ដងសម្រាប់ពានរង្វាន់ Premier League៕

កីឡាករ Jack Grealish
កីឡាករ Jack Grealish
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T