កុំរំលងអាហារពេលព្រឹក ប្រយ័ត្នបាត់អត្ថប្រយោជន៍ ៥ យ៉ាងនេះ!

//s5.kh1.co/86/8679eeb497694fcfc6e79d69fcfcd3a33712becd.jpg
នារី

 ៣១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គ្នាយើង​ខ្លះ​អាច​នឹង​មាន​ការ​រវល់​ខ្លាំង ជាហេតុ​នាំ​ឲ្យ​អាច​​រំលង​អាហារ​ពេល​ព្រឹក។ ​ការ​រំលង​អាហារ​ពេល​ព្រឹក គឺ​ប្រៀប​ដូច​ជា​យើង​​រំលង​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែល​បាន​មក​ពី​អាហារ​ពេល​ព្រឹកអ៊ីចឹង​ដែរ​។ អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​សម្រាប់​គ្នាយើង​ដែល​ញ៉ាំ​អាហារ​ពេលព្រឹក​រាល់ថ្ងៃ។

គ្នាយើង​ខ្លះ​អាច​នឹង​មាន​ការ​រវល់​ខ្លាំង ជាហេតុ​នាំ​ឲ្យ​អាច​​រំលង​អាហារ​ពេល​ព្រឹក។ ​ការ​រំលង​អាហារ​ពេល​ព្រឹក គឺ​ប្រៀប​ដូច​ជា​យើង​​រំលង​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែល​បាន​មក​ពី​អាហារ​ពេល​ព្រឹកអ៊ីចឹង​ដែរ​។ អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​សម្រាប់​គ្នាយើង​ដែល​ញ៉ាំ​អាហារ​ពេលព្រឹក​រាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. បង្ការ​ការ​ឡើង​ទម្ងន់

ការ​សិក្សា​ជា​ច្រើន​បាន​អះអាង​ថា​អ្នក​ញ៉ាំ​អាហារ​ព្រឹក​មាន​ភាព​ងាយ​ស្រួល​ក្នុង​រក្សា​ទម្ងន់។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Tel Aviv បង្ហាញ​ថា​ការ​ញ៉ាំ​របប​អាហារ​ដែល​មាន​កាបូអ៊ីដ្រាត​ល្អ (បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ) ប្រូតេអ៊ីន និង​បង្អែម​បន្តិចបន្តួច​អាច​ជួយ​ដល់​ជម្រើស​អាហារ​ដ៏​ល្អ​ពេញ​មួយ​ថ្ងៃ។ អាហារ​ពេល​ព្រឹក​បែប​នេះ​អាច​ជួយ​ឲ្យ​រាងកាយ​ឆ្អែត​បាន​យូរ មិន​ញ៉ាំ​ហួស​កំណត់ ឬ​ឃ្លាន​ផ្ដេសផ្ដាស ហើយ​នេះ​ក៏​ជួយ​ដល់​ការ​រក្សា​ទម្ងន់​ដែរ។

២. បង្កើន​ការ​ផ្ចង់​អារម្មណ៍

នៅ​ពេល​យើង​គេង រាងកាយ​យើង​ក៏​សម្រាក​ដែរ ហើយ​ការ​រំលង​អាហារ​ពេល​ព្រឹក​ធ្វើ​ឲ្យ​រាងកាយ​ព្យាយាម​បង្កើត​ថាមពល​បន្ថែម​ដែល​បង្ក​ឲ្យ​ខួរក្បាល និង​រាងកាយ​ធ្វើ​ការ​កាន់​តែ​ខ្លាំង​រួមទាំង​ផលិត​អ័រម៉ូន​ស្ត្រេស។ នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ហត់។ ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​គឺ​ផ្តល់​ថាមពល​ដល់​ខួរក្បាល និង​រាងកាយ​ដើម្បី​បង្កើន​ការ​ផ្ចង់​អារម្មណ៍ និង​ដាស់​ស្មារតី​ពេញ​មួយ​ថ្ងៃ។

៣. កាត់​បន្ថយ​ហានិភ័យ​បញ្ហា​បេះដូង

ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​អត្រា​ជំងឺ​ធាត់​មាន​ការ​ថយ​ចុះ​ពី​៣៥​ទៅ​៥០%​សម្រាប់​អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក​រាល់​ថ្ងៃ​បើ​ធៀប​ទៅ​នឹង​អ្នក​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក។ ការ​សិក្សា​នេះ​អះអាង​ថា​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​មាន​របប​អាហារ​ល្អ​សម្រាប់​សុខភាព​ជួយ​បង្ការ​ជំងឺ​ធាត់ ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​។

៤. បង្ការ​ការ​ញ៉ាំ​លើស​កំណត់

៥០% នៃ​អ្នក​រំលង​អាហារ​ពេល​ព្រឹក​មាន​បញ្ហា​លើស​ទម្ងន់។ ការ​រំលង​អាហារ​ពេល​ព្រឹក​បណ្ដាល​ឲ្យ​រាងកាយ​ឃ្លាន​ខ្លាំង។ នៅ​ពេល​ឃ្លាន​ខ្លាំង យើង​តែង​ញ៉ាំ​អ្វីៗ​គ្រប់​យ៉ាង និង​ក្នុង​កម្រិត​ច្រើន។ យ៉ាង​ណា​មិញ យើង​អាច​បង្ការ​ការ​ញ៉ាំ​ហួស​កំណត់​បាន​ដោយ​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ព្រោះ​អាហារ​ពេល​ព្រឹក​ជួយ​យើង​ឆ្អែត​បាន​យូរ និង​មិន​សូវ​ឃ្លាន។

៥. ជួយ​បង្កើត​ជម្រើស​អាហារ​ល្អៗ

អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជាទូទៅ​មាន​ទម្លាប់​ញ៉ាំ​របប​អាហារ​ល្អ​សម្រាប់​សុខភាព​ និង​មិន​សូវ​ឃ្លាន​អាហារ​សម្រន់​អំឡុង​ពេល​ថ្ងៃ​ដូច​អ្នក​រំលង​អាហារ​ពេល​ព្រឹក​ទេ។ គ្នាយើង​ដែល​រំលង​អាហារ​ពេល​ព្រឹក​តែង​ញ៉ាំ​អាហារ​សម្រន់​នៅ​​ពេល​ព្រឹក ឬ​ពេល​រសៀល។ បញ្ហា​គឺ​ថា​អាហារ​សម្រន់​ទាំង​នោះ​មាន​ជាតិ​សរសៃ វីតាមីន និង​ជាតិ​រ៉ែ​ទាប ប៉ុន្តែ​មាន​ជាតិ​ខ្លាញ់ និង​អំបិល​ច្រើន​។ ក្រៅ​ពី​នេះ គ្នាយើង​មួយ​ចំនួន​អាច​នឹង​មាន​អារម្មណ៍​ហត់ និង​ជ្រើស​រើស​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T