Christian Pulisic និយាយបែបនេះមុនប៉ះ Arsenal ក្នុង​វគ្គផ្តាច់​ព្រ័ត្រ FA Cup

//s5.kh1.co/b5/b5493cb37768af50d7b2262bc1489a345ef18dd7.jpg
កីទ្បា

 ៣១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សារព័ត៌មាន ESPN បានឲ្យដឹងថា Christian Pulisic គឺត្រៀមខ្លួនលេងបាន ១០០% សម្រាប់ជំនួប​តទល់គ្នា​រវាងក្រុមតោខៀវ Chelsea ​ជាមួយនឹងក្រុមកាំភ្លើងធំ Arsenal វគ្គផ្តាច់ព្រ័ត្រ FA Cup នៅកីឡដ្ឋាន Wembley

សារព័ត៌មាន ESPN បានឲ្យដឹងថា Christian Pulisic គឺត្រៀមខ្លួនលេងបាន ១០០% សម្រាប់ជំនួប​តទល់គ្នា​រវាងក្រុមតោខៀវ Chelsea ជាមួយនឹងក្រុមកាំភ្លើងធំ Arsenal វគ្គផ្តាច់ព្រ័ត្រ FA Cup នៅកីឡដ្ឋាន Wembley។
គ្រូបង្វឹកក្រុម Chelsea លោក Frank Lampard បាននិយាយថាកីឡាករវ័យ ២១ ឆ្នាំរូបនេះមានបញ្ហារបួស​បន្តិច​បន្តួចនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយរូបគេបានអវត្តមានពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ជាមួយនឹងក្រុមបិសាចក្រហម Manchester United។
កាលពីសប្តាហ៍មុន Christian Pulisic បានប្តូរចូលលេងក្នុងការប្រកួតជាមួយក្រុម Liverpool ហើយការប្រកួត​ចុងក្រោយជាមួយក្រុម Wolves សម្រាប់ Premier League វិញគឺរូបគេលេងបានត្រឹមរយៈពេល ៧៨ នាទី​ប៉ុណ្ណោះ។
យ៉ាងណាមិញ Christian Pulisic បានផ្តល់កិច្ចសម្ភាសន៍មកកាន់ ESPN ថាការប្រកួត FA Cup វគ្គផ្តាច់ព្រ័ត្រនេះ​គឺរូបគេនឹងលេងបាន ១០០% ពេញដោយរូបគេលែងមានបញ្ហារបួសទៀតហើយ៕  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Christian Pulisic
កីឡាករ Christian Pulisic
កីឡាករ Christian Pulisic
កីឡាករ Christian Pulisic
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T