ពលរដ្ឋ​ខ្មែរ​ នៅ​ឥណ្ឌា និងប៉ាគីស្ថាន សរុប ៣៩នាក់ បានធ្វើ​ដំ​ណើរ​ឆ្លង​​កាត់​​ម៉ាឡេស៊ី​ មក​ដល់​​ភ្នំពេញ​​​ហើយ នៅព្រឹកថ្ងៃ ៣១ កក្កដា​​​​​នេះ

//s5.kh1.co/63/63f88e06654d3be5800c992b1454f7d6ce38830d.jpg
សង្គម

 ៣១-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពលរដ្ឋកម្ពុជានៅឥណ្ឌា ១៧នាក់ និងនៅប៉ាគីស្ថាន ២២នាក់ បានធ្វើដំណើរឆ្លងកាត់ម៉ាឡេស៊ីត្រឡប់មកកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ

ពលរដ្ឋកម្ពុជានៅឥណ្ឌា ១៧នាក់ និងនៅប៉ាគីស្ថាន ២២នាក់ បានធ្វើដំណើរឆ្លងកាត់ម៉ាឡេស៊ីត្រឡប់មកកម្ពុជា នៅថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ២០២០នេះ វេលាម៉ោង០៩:០០ នាទីព្រឹក ហើយចុះដល់រាជធានីភ្នំពេញ នៅវេលាម៉ោង​១០:០០​នាទី តាមជើងយន្តហោះពាណិជ្ជកម្ម របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីលេខ MH754។ នេះបើតាមការ​ផ្សាយជា​ផ្លូវការពីទូរទស្សន៍ជាតិកម្ពុជា (ទទក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា ពលរដ្ឋកម្ពុជានៅប្រទេសឥណ្ឌាចំនួន ១៧នាក់ និងនៅប្រទេសប៉ាគីស្ថានចំនួន២២នាក់ ដែលក្នុងនោះរួមមាន អ្នកដំណើរទូទៅ អ្នកមកពីព្យាបាលជំងឺ និងនិស្សិត បានធ្វើដំណើរឆ្លងកាត់ ប្រទេសម៉ាឡេស៊ីត្រឡប់ទៅប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ វេលាម៉ោង០៩:០០ នាទីព្រឹក ហើយទៅដល់រាជធានីភ្នំពេញ នៅវេលាម៉ោង១០:០០នាទី តាមជើងយន្តហោះ​ពាណិជ្ជកម្ម របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីលេខ MH754 ដែលមានអ្នកដំណើរសរុបចំនួន 123 នាក់ ក្នុងនោះក៏មានជនបរទេស​ 43 នាក់​ផងដែរ​។

រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា

លោក ចឺយ វិចិត្ត បានបន្ថែមថា ការវិលត្រឡប់របស់ពលរដ្ឋកម្ពុជាទាំងនេះ ជាការជួយសម្របសម្រួលរបស់ស្ថានទូត។ ពលរដ្ឋកម្ពុជាមកពីទីក្រុងញូវដែលី បានធ្វើដំណើរតាមជើងយន្តហោះពាណិជ្ជកម្មពិសេស Air India Express ដោយ បានមកដល់ទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ ហើយពលរដ្ឋកម្ពុជាមកពីប្រទេស ប៉ាគីស្ថានដែល​បានឆ្លងកាត់តាមទីក្រុងដូហា បានមកដល់ទីក្រុងគូឡាឡាំពួ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

លោកថា ដោយខ្វះបន្ទប់សណ្ឋាគារសំរាប់ស្នាក់នៅក្នុងអាកាសយានដ្ឋាន KLIA-1 ស្ថានទូតបានធ្វើការសម្រប​សម្រួលជាមួយអាជ្ញាធរអាកាសយានដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី និងសណ្ឋាគារ Sama Sama ផ្ទេរអ្នក​ដំណើរទាំងអស់ឱ្យទៅស្នាក់នៅសាខារបស់សណ្ធាគារ Sama Sama នៅក្នុងអាកាសយានដ្ឋាន KLIA-2 វិញ។ បើយោងតាមបទបញ្ជារបស់អាជ្ញាធរ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩  ការផ្ទេរអ្នកដំណើរ​ពីអាកាស​យានដ្ឋានមួយទៅអាកាសយានដ្ឋានមួយទៀត មិនត្រូវបានអនុញ្ញាតទេ។

រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា

ជាការកត់សម្គាល់ ឯកអគ្គរាជទូតខាងលើថា នៅមានប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាដែល កំពុងជាប់គាំងនៅ​តាមប្រទេស​ផ្សេងៗបានទាក់ទងមកស្ថានទូត ស្នើសុំជួយសម្របសម្រល និងតភ្ជាប់ជើងយន្តហោះឱ្យពួកគាត់​បានវិលត្រឡប់ទៅកម្ពុជាវិញ ពីព្រោះម៉ាឡេស៊ីជាចំណុចតភ្ជាប់ការហោះហើរ ត្រង់ទៅកម្ពុជាដែលជិតបំផុតក្នុង​អំឡុងពេលនេះ ហើយការចំណាយរបស់អ្នកដំណើរអស់តិចជាងគេ។ ជាពិសេស អ្នកដំណើរដែលមកពីអឺរ៉ុប អាហ្វ្រិក និងអាស៊ី អាចធ្វើដំណើរឆ្លងកាត់ទីក្រុង Dubai ឬ Doha ដែលជាកន្លែងឆ្លងកាត់អន្តរជាតិធំបំផុត ដើម្បីបន្តជើង​យន្តហោះ​ត្រង់មកកាន់ទីក្រុងគូឡាឡាំពួ រួចទៅកាន់ប្រទេសកម្ពុជា។

បើតាមលោក លោក ចឺយ វិចិត្ត ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ ស្ថានទូត​បាន​សម្របសម្រួល និងជួយរៀបចំការវិលត្រឡប់ និងការឆ្លងកាត់របស់ប្រជាពលរដ្ឋ ពលករ-ពលការនី និង​សិស្ស​-​និស្សិត​កម្ពុជា បានចំនួន៨លើក សរុបមានចំនួន៩៤៧នាក់ ដែលក្នុងនោះរួមទាំងការ សហការបញ្ជូនពលរដ្ឋ​កម្ពុជា​ជាប់ឃុំឃាំងនៅប្រទេសម៉ាឡេស៊ីចំនួន១៣២នាក់ ផងដែរ៕

រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T