Wolves ថា Raul Jimenez ទៅ Man Utd ក៏អត់​បញ្ហា ​ព្រោះ​ខ្លួន​មាន​​គោល​ដៅ​ត្រៀម​ជំនួស​រួច​ហើយ​

//s5.kh1.co/67/672e13c8171cbf91277b503f4f652731bbc72709.jpg
កីទ្បា

 ៣១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សារព័ត៌មាន RTP របស់ប្រទេសព័រទុយហ្គាល់បានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្រុម Wolverhampton Wanderers គឺ Raul Jimenez​ កំពុងតែរៀបចំខ្លួន ដើម្បីចូលរួមជាមួយនឹងក្រុមបិសាចក្រហម Manchester United

សារព័ត៌មាន RTP របស់ប្រទេសព័រទុយហ្គាល់បានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្រុម Wolverhampton Wanderers គឺ Raul Jimenez កំពុងតែរៀបចំខ្លួន ដើម្បីចូលរួមជាមួយនឹងក្រុមបិសាចក្រហម Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែប្រយុទ្ធសញ្ជាតិម៉ិចស៉ិករូបនេះ បានស៊ុតបញ្ចូលទីចំនួន ២៣ គ្រាប់និងប៉ះបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន​ចំនួន​ ៩ ដងតាមរយៈការលេងចំនួន ៥៦ ប្រកួតគ្រប់ពានរង្វាន់ទាំងអស់ដែលធ្វើឲ្យក្លឹបធំៗជាច្រើន​បើកការចាប់​អារម្មណ៍​មកលើកីឡាកររូបនេះ។

ដោយសារតែហេតុផលនេះហើយ ស្រាប់តែថ្មីៗនេះក្រុម Wolves បានបើកការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់ម្នាក់ដែលកំពុងលេងនៅក្លឹប Braga គឺកីឡាករ Paulinho ដើម្បីមកជំនួសតំណែង Raul Jimenez។

កីឡាករដែលរកគ្រាប់បាល់បាន ២៥ គ្រាប់ឲ្យក្រុម Braga រូបនេះត្រូវបានសារពត៌មាន RTP ចុះថារូបគេអាចនឹង​មាន​តម្លៃ​ខ្លួន ៣០ លានអឺរ៉ូសម្រាប់ផ្ទេរទៅកាន់ក្រុមដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសមួយនេះ៕

កីឡាករ Raul Jimenez
កីឡាករ Raul Jimenez
កីឡាករ Paulinho
កីឡាករ Paulinho
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T