ក្រសួងទេសចរណ៍៖ ទីក្រុងកែប និងក្រុងកំពត កំពុងត្រៀមខ្លួន ដើម្បីក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១

//s5.kh1.co/81/813e224d11f666fa944bf6c0d3005a0a27257995.jpeg
Khmerhome

 ៣០-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/9e/9e5307a54b8a0aaa4a71dcb4b5ca696bb8de5075.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សាពីរដាច់ដោយឡែកពីគ្នាត្រូវបានធ្វើឡើងនៅខេត្តកែប និងខេត្តកំពតកាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ដើម្បីពិនិត្យលទ្ធភាពក្នុងការប្រែក្លាយទីក្រុងកែប និងក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី នៅចុងឆ្នាំ២០២១។ បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។

ក្រសួងបានបន្តថា កិច្ចប្រជុំពិភាក្សាខាងលើត្រូវបានធ្វើឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំខេត្តទាំងពីរ រួមជាមួយតំណាងក្រសួងសុខាភិបាល រដ្ឋបាលក្រុង មន្ទីរពាក់ព័ន្ធ អង្គការសុខភាពពិភពលោក អង្គការចលនាដើម្បីសុខភាពកម្ពុជា និងម្ចាស់មូលដ្ឋានអាជីវកម្ម​ សេវាកម្មទេសចរណ៍ជាច្រើនរូបទៀត។

https://s5.kh1.co/__image/w=650,h=434,q=100/25/25ccef469b38b2fa1d4deab6947f4a4f760d640e.jpg

នៅក្នុងកិច្ចប្រជុំ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចាត់ទុកកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់នេះ គឺជាការត្រួសត្រាយផ្លូវនិងត្រៀមលក្ខណៈសម្បត្តិក្នុងការជំរុញទីក្រុងកែប និងទីក្រុងកំពតឲ្យក្លាយជាទីក្រុងទេសចរ​ណ៍​គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១ ដើម្បីចូលរួមពង្រឹង​និងលើកកម្ពស់បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍។ ជាការបន្តរបស់ក្រសួងដដែល។

ក្រសួបន្ថែមថា មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះ បានផ្តាំផ្ញើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសមន្ទីរទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ទាំងអស់នេះដល់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ត្រូវ អនុវត្តឱ្យបានត្រឹមត្រូវ ពិសេសក្នុងថ្ងៃឈប់សម្រាកពេលចូលឆ្នាំនាពេលខាងមុខ ដែលនឹងមានទេសចរផ្ទៃក្នុងធ្វើដំណើរមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងរាជធានីខេត្តយ៉ាងច្រើនផងដែរ។

https://s5.kh1.co/__image/w=650,h=434,q=100/9a/9a368d02c32df5c9bb95fc4b48d2b4fb77e5ac19.jpg

វិធានសុវត្ថិភាពទេសចរណ៍ ដែល លោក ហោ សារុន លើកឡើងមានដូចជា វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការស្នាក់នៅ សម្រាប់ការហូបចុក សម្រាប់មធ្យោបាយដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក សម្រាប់រមណីយដ្ឋានទេសចរណ៍ និងសម្រាប់សហគមន៍ទេសចរណ៍ ដើម្បីធានាបានថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពចំពោះភ្ញៀវទេសចរគ្រប់រូប។ ជាការបន្ថែមទៀតរបស់ក្រសយងទេសចរណ៍។

បើតាមក្រសួងឱ្យដឹងថា ជាលទ្ធផលថ្នាក់ដឹកនាំខេត្តទាំងពីរបានបង្ហាញពីការស្វាគមន៍ និងគាំទ្រជំរុញទីក្រុងកែប និង ក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១ខាងមុខនេះ។ បន្ទាប់មកក្រុមការងារបានចុះពិនិត្យជាក់ស្តែង វាយតម្លៃនៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងក្រុងទាំងពីរ ដើម្បីត្រៀមលក្ខណៈ និងរៀបចំសកម្មភាពចាំបាច់នានា ក្នុងគោលបំណងជំរុញទីក្រុងទាំងពីរឱ្យក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១ តាមការគ្រោងទុក៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T