ប្រតិបត្តិការ ADB កើនដល់ ២៣,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ សម្រេចបានកំណត់ត្រាខ្ពស់ សម្រាប់ហិរញ្ញវត្ថុអាកាសធាតុ

//s9.kh1.co/84/84155758b2e6e60fcafb76cb4a72f750184864a1.jpg
Khmerhome

 ២៦-មេសា-២០២៤ ១១ព្រឹក · ១០ ថ្ងៃមុន

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន សម្រេចផ្តល់ជំនួយចំនួន ២៣,៦ពាន់លានដុល្លារ ពីធនធានរបស់ខ្លួនក្នុងឆ្នាំ២០២៣ ដែលក្នុងនោះ ៩,៨ពាន់លានដុល្លារ សម្រាប់សកម្មភាពអាកាសធាតុ ដើម្បីជួយអាស៊ី និងប៉ាស៊ីហ្វិក បោះជំហានទៅមុខ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

https://s9.kh1.co/__image/w=650,h=380,q=100/84/84155758b2e6e60fcafb76cb4a72f750184864a1.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន សម្រេចផ្តល់ជំនួយចំនួន ២៣,៦ពាន់លានដុល្លារ ពីធនធានរបស់ខ្លួនក្នុងឆ្នាំ២០២៣ ដែលក្នុងនោះ ៩,៨ពាន់លានដុល្លារ សម្រាប់សកម្មភាពអាកាសធាតុ ដើម្បីជួយអាស៊ី និងប៉ាស៊ីហ្វិក បោះជំហានទៅមុខ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

តួលេខទាំងនេះ មានបង្ហាញនៅក្នុងសមិទ្ធផលហិរញ្ញវត្ថុ និងប្រតិបត្តិការរដែលចេញផ្សាយថ្ងៃនេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ ADB។ របាយការណ៍នេះសង្ខេបពីរបៀបដែល ADB បាន គាំទ្រប្រទេសកំពុងអភិវឌ្ឍជាសមាជិក (Developing Member Countries ឬ DMCs) ដើម្បីដោះស្រាយវិបត្តិអាកាសធាតុដែលកាន់តែអាក្រក់ ក៏ដូចជាផលប៉ះពាល់នៃជម្លោះ អសន្តិសុខស្បៀង និងបំណុល ដែលកើនឡើងក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត។

ប្រធាន ADB លោក Masatsugu Asakawa បានមានប្រសាសន៍ថា ADB បានបន្តប្រែក្លាយជា ធនាគារ អាកាសធាតុសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ដោយឈានដល់ការផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំខ្ពស់បំផុត មិនធ្លាប់មានសម្រាប់សកម្មភាពអាកាសធាតុ។ ការវិនិយោគរបស់យើងក្នុងការងារបន្សាំ និងកាត់បន្ថយផ្តោតយ៉ាងខ្លាំងលើកសិកម្មដែលធន់នឹងអាកាសធាតុ ថាមពលកកើតឡើងវិញនិងការដឹកជញ្ជូន ដែលបញ្ចេញកាបូនទាប។

លោក បានបន្តថា ទឹកប្រាក់ចំនួន ២៣,៦ពាន់លានដុល្លារនេះ រួមមានប្រាក់កម្ចីជំនួយ ការវិនិយោគទុន ការធានា និងជំនួយបច្ចេកទេសដែលផ្តល់ដល់រដ្ឋាភិបាល និងវិស័យឯកជន។ បន្ថែមទៅនឹងធនធានផ្ទាល់ខ្លួន ADB បានប្រមូលថវិកាបន្ថែមចំនួន ១៦,៤ពាន់លានដុល្លារ ជាសហហិរញ្ញប្បទានតាមរយៈភាពជាដៃគូដ៏រឹងមាំរបស់ខ្លួន។

ADB បានវិនិយោគយ៉ាងច្រើនក្នុងការកសាងថាមពលគុណភាពខ្ពស់ ការដឹកជញ្ជូន និងហេដ្ឋា រចនាសម្ព័ន្ធផ្សេងទៀតដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ធនាគារបានពង្រឹងបន្ថែមនូវ ធន ធាន មនុស្សក្នុងតំបន់តាមរយៈការបង្កើនការគាំទ្រសម្រាប់ផ្នែកអប់រំ និងសុខាភិបាល។ ជាការបន្តទៀត លោក Masatsugu។

លោក Masatsugu បានបន្ថែមថា ការដោះស្រាយវិសមភាពយេនឌ័របានបន្តជាមូលដ្ឋានគ្រឹះនៃការងាររបស់ធនាគារ ដោយប្រតិបត្តិការ ស្ទើរតែទាំងអស់របស់ ADB ក្នុងឆ្នាំ២០២៣ បានរួមចំណែកកាត់បន្ថយអតុល្យភាពដែលនៅ សេស សល់ រួមទាំងការគាំទ្រដើម្បីកាត់បន្ថយផលប៉ះពាល់យេនឌ័រមិនសមាមាត្រនៃការប្រែប្រួលអាកាសធាតុ។

ADB កំពុងវិវឌ្ឍខ្លួនដើម្បីអាចជួយពន្លឿនវឌ្ឍនភាពក្នុង តំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កំណែទម្រង់ការគ្រប់គ្រងមូលធនសំខាន់ៗក្នុង ឆ្នាំ២០២៣ នឹងជំរុញប្រតិបត្តិការផ្តល់ប្រាក់កម្ចីនាពេលអនាគតរបស់ធនាគាររហូតដល់ ១00ពាន់លានដុល្លារ នៃកម្រិតផ្តល់ប្រាក់កម្ចីថ្មីក្នុងទសវត្សរ៍ខាងមុខ។ ADB ក៏បានចាប់ផ្តើមដាក់ចេញនូវគំរូប្រតិបត្តិការថ្មី របស់ខ្លួនក្នុងឆ្នាំ ២០២៣ ដែលជាការផ្លាស់ប្តូរដើម្បីកែលម្អវិធីដែលធនាគារបម្រើអតិថិជនរបស់ខ្លួន។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ប្រទេស ដែលក្នុងនោះមាន ៤៩ប្រទេស មកពីតំបន់ខាងលើនេះ៕

ដោយ៖ មឿន ឌីណា (Mouen Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T