គម្រោងស្តារប្រឡាយទទឹង ១០០ម៉ែត្រ ប្រវែង៣៤គ.ម រំដោះទឹកនិងពង្វាងទឹកពីភ្នំពេញ ធ្លាក់ទៅសមុទ្រ សម្រេចបានប្រមាណ ៦៥%

//s9.kh1.co/3e/3eefb640bafe71b7931aaf5fdec36c32a8b4cab2.png
Khmerhome

 ០៦-ឧសភា-២០២៤ ២ល្ងាច · ១៣ ថ្ងៃមុន

វឌ្ឍនភាពការងារ ជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់ប្រវែង ៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹង​ពី​ ៨០​ទៅ​១០០​ម៉ែត្រ​ ស្ថិតនៅខេត្តកណ្តាល ជាគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងជន់លិចនៅភ្នំពេញ និងតំបន់​រណប ហើយនិងខាងលើព្រលានយន្តហោះថ្មី ដោយនាំទឹកធ្លាក់ទៅសមុទ្រ សម្រេចបានប្រមាណ ៦៥%។

https://s9.kh1.co/__image/w=650,h=366,q=100/3e/3eefb640bafe71b7931aaf5fdec36c32a8b4cab2.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ វឌ្ឍនភាពការងារ ជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់ប្រវែង ៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹង​ពី​ ៨០​ទៅ​១០០​ម៉ែត្រ​ ស្ថិតនៅខេត្តកណ្តាល ជាគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងជន់លិចនៅភ្នំពេញ និងតំបន់​រណប ហើយនិងខាងលើព្រលានយន្តហោះថ្មី ដោយនាំទឹកធ្លាក់ទៅសមុទ្រ សម្រេចបានប្រមាណ ៦៥%។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារនៃគម្រោងនេះ បានមានប្រសាសន៍ថា ការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់ប្រវែង ៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹងពី ៨០ទៅ១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់រណប។

https://s9.kh1.co/__image/w=650,h=434,q=100/4d/4db859baf620470d7ea4e46701ec53bf535ceeb6.jpg

ការចុះពិនិត្យនេះ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា បានបន្តថា ដើម្បីជួយរំដោះទឹកផ្នែកខាងលើព្រលានយន្តហោះថ្មី ដោយនាំទឹកចេញ​ពីស្ទឹងព្រែកត្នោតត្រង់ម្តុំព្រែកហូរនិងតំបន់ X1 វាងព្រលានយន្តហោះ​ចូលទៅបឹងជើងលោង ព្រែកអំបិល និងធ្លាក់ទៅសមុទ្រ។

ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអនុញ្ញាតពី សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើគម្រោងផែន​ការ​ដើម្បីដោះទឹក និងពង្វាងទឹកក្នុងរដូវវស្សាចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ​ និងដោះស្រាយបញ្ហាខ្វះទឹកដែលតែងតែកើតមាននៅរដូវប្រាំងនៅ​តំបន់ជុំវិញ រួមមានខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ប្រកប​ដោយស័ក្តិសិទ្ធិភាព និងនិរន្តរភាព។ ជាប្រសាសន៍បន្តទៀត លោក ថោ ជេដ្ឋា។

https://s9.kh1.co/__image/w=650,h=434,q=100/e3/e3dad28a047221c8a239c08bf4e4ab9b3f3fd920.jpg

បើតាម លោកដ្ឋមន្រ្តី បានបន្ថែមថា ការចុះពិនិត្យវឌ្ឍនភាពការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៃគម្រោងដោះទឹក និងពង្វាងទឹកចេញ​ពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ សង្កាត់រកាខ្ពស់ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល។

នាឱកាសនោះ លោក បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារសាងសង់ និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តដែលពាក់ព័ន្ធឱ្យបន្តសហការជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការអនុវត្តគម្រោងឱ្យសម្រេចបានជោគជ័យតាមផែនការគ្រោងទុក ប្រកបដោយគុណភាពរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស ធានាដល់ការប្រើប្រាស់បានយូរអង្វែង។

https://s9.kh1.co/__image/w=650,h=434,q=100/8c/8c44d4bed1f04613eadcf20579337bb2ebbfa6cb.jpg

គួរបញ្ជាក់ថា គម្រោងដោះទឹក និងពង្វាងទឹកសម្រាប់បញ្ចៀសការ​ជន់​លិច​នៅ​ភូមិសាស្រ្តរាជធានីភ្នំពេញត្រូវអនុវត្តជាបីជំហាន ក្នុងនោះការងារសំខាន់ៗនៃគម្រោងរួមមាន៖

ទី១-ស្តារប្រឡាយមេរលាំងជ្រៃខាងជើង រលាំង​ជ្រៃខាងត្បូង ក្នុងខេត្តកំពង់ស្ពឺ

ទី២-ស្តារស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល

https://s9.kh1.co/__image/w=650,h=434,q=100/2d/2d9b4b752eb3f8f34a7060b9512b70ff3d38a65e.jpg

ទី៣-ស្តារប្រឡាយ៩០ និងប្រឡាយ៩៦ ក្នុងខេត្តកណ្តាល

ទី៤-​ស្តារប្រឡាយ៥៩ ក្នុងខេត្តកណ្តាល

ទី៥-កែលម្អប្រព័ន្ធប្រឡាយមេជើងឯក ក្នុងរាជធានីភ្នំពេញ

និងទី៦-សាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង ប្រើម៉ូទ័រដែលដើរដោយចរន្តអគ្គិសនីចំនួន ២៧គ្រឿង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T