ហេតុផលប៉ុន្មាននេះ ដែលធ្វើឲ្យ ការលូតកម្ពស់ក្មេងៗ ប្រែប្រួលមិនសូវលូតខ្លាំង

//s5.kh1.co/0d/0db79f8cb6d89345cf579073b4792ee9a68b7dbf.jpg
យល់ដឹង

 ៣០-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មូលហេតុដែលកើតឡើងក្នុងសង្គមជាប្រចាំដែល បណ្តាលឲ្យក្មេងៗលែងសូវលូតកម្ពស់ឬ ក៏លែងលូតតែម្តងខណៈពេលក្មេងខ្លះវិញលូតលឿនខ្លាំងទៅវិញ នៅពេលដែលពួកគេស្ថិតនៅក្នុងវ័យដែលរាងកាយកំពុងតែលូតលាស់។

កម្ពស់គឺជាផ្នែកមួយដ៏សំខាន់ដែលយុវវ័យក្មេងៗភាគច្រើនតែងតែប្រាថ្នាត្រូវការ ព្រោះថានេះគឺអាចជួយបន្ថែមភាគទាក់ទាញ ភាពស្អាតស្រស់សង្ហាបានមួយកម្រិតយុវវ័យទាំងពីរភេទបានយ៉ាងច្រើនផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ពេលខ្លះក្មេងៗជាច្រើនអន់ចិត្តនឹងកម្ពស់ខ្លួនឯង ដែលមិនបានសមប្រកបទៅនឹងការប្រាថ្នា ដោយអ្នកចង់ក្លាយទៅជាតារាបង្ហាញម៉ូតឬ តារាសម្តែងជាដើម រីឯអ្នកខ្លះទៀតគ្រាន់តែចង់បង្កើនភាពស្រស់ស្អាតដើម្បីឲ្យខ្លួនមើលទៅមានភាពលេចធ្លោជាងមុនជាដើម។

ជាក់ស្តែងដោយសារតែមូលហេតុនេះហើយបានជា ខ្មែរឡូត បានចែករំលែកចំណោះដឹងអំពីមូលហេតុដែលកើតឡើងក្នុងសង្គមជាប្រចាំដែល បណ្តាលឲ្យក្មេងៗលែងសូវលូតកម្ពស់ឬ ក៏លែងលូតតែម្តងខណៈពេលក្មេងខ្លះវិញលូតលឿនខ្លាំងទៅវិញ នៅពេលដែលពួកគេស្ថិតនៅក្នុងវ័យដែលរាងកាយកំពុងតែលូតលាស់។

តោះចង់ដឹងថាមានកត្តាអ្វីខ្លះ សូមចូលមើលទាំងអស់គ្នា៖

១.តំណពូជ

នេះជាចំណុចមួយដ៏សំខាន់ ដែលហ្សែនរបស់ឪពុកម្តាយអាចផ្តល់ទៅកាន់កូនផងដែរ ដែលនមានទាំង រូបរាង ពណ៌សម្បុរ ទម្ងន់ កម្ពស់ ភ្នែក ការគិត ឬសូម្បីតែជំងឺ ផ្សេងៗដូចជា មហារីក បេះដូង ជាដើម ដូច្នេះប្រសិនជាឪពុកម្តាយមានកម្ពស់ខ្ពស់ កូនដែលកើតមក មានឱកាសខ្ពស់ទៅនោះច្រើនផងដែរ។

រូបតំណាង
រូបតំណាង

២. បរិយាកាសនៃការរស់នៅ

នេះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការលូតកម្ពស់របស់ក្មេងផងដែរ ដែលទាក់ទងទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដូចស្ថានភាពនិង ទម្លាប់ការរស់នៅរបស់គ្រួសារជាដើម ឧទាហរណ៍ ការទម្លាប់ងើបហាត់ប្រាណពេលព្រឹកនិង សម្រាកគ្រប់ម៉ោងជាដើម។

រូបតំណាង
រូបតំណាង

៣. ការហាត់ប្រាណ

ការហាត់ប្រាណមិនត្រឹមតែជួយឲ្យសុខភាពមានភាពល្អប្រសើរជាងមុននោះទេ ប៉ុន្តែវាថែមទាំងជួយឲ្យកុមារលូតកម្ពស់បានមួយកម្រិតថែមទៀតផង ដូចជាការលោត រត់ បោះជំហានវែងៗ ហែលទឹក លេងបាល់ជាដើម ។

រូបតំណាង
រូបតំណាង

៤.អរម៉ូន

យើងដឹងហើយថា អរម៉ូនផលិតក្នុងខ្លួនមនុស្សទៅតាមប្រព័ន្ធរបស់ក្រពេញនីមួយៗផ្សេងគ្នា ដើម្បីទៅចិញ្ចឹមសាច់ដុំនិងឆ្អឹងផងដែរ ដែលដូចជាអរម៉ូនលូតលាស់(GH) ជាប្រភេទអរម៉ូនផលិតឡើងដោយក្រពេញអ៊ីប៉ូភីសមុខនៃក្រពេញអង់ដូគ្រីនជាដើម ដែលវាសុីសងទាំងតាមប្រភេទមនុស្សផងដែរ ប៉ុន្តែយើងអាចជម្រុញផលិតអរម៉ូនលូតលាស់បានការបរិភោគអាហារមានជាតិកាលស្យូម ហាត់ប្រាណទៀតទាត់ គេងបានគ្រប់គ្រាន់ផងដែរ។

រូបតំណាង
រូបតំណាង

៥. របបអាហារ

ការបរិភោគអាហារមិនត្រឹមត្រូវឬ ខ្វះជីជាតិឲ្យកុមារមានជំងឺកង្វះអាហាររូបត្ថម្ភ(malnutrition) មិនតែប៉ុណ្ណោះវាក៏អាចបង្កឲ្យការលូតកម្ពស់មានការអន់ថយផងដែរ ដូច្នេះក្មេងៗគួរតែបរិភោគអាហារដែលសម្បូរទៅដោយសារធាតុវីតាមីន សារធាតុរ៉ែ កាបូអ៊ីដ្រាតនិង ប្រូតេអុីន ឲ្យបានច្រើន ដូចជាត្រី បន្លែបៃតង ស៊ុតជាដើមផងដែរ។

រូបតំណាង
រូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T