ជួបបញ្ហាស្បែកមុខស្ងួត គ្នាយើងគួរដឹង​ចំណុចទាំងនេះ

//s5.kh1.co/9f/9f0d1becf4e371335f6fcc3fe5fa9f10a550fedc.jpg
នារី

 ៣០-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គ្នាយើង​មួយ​ចំនួន​អាច​នឹងមាន​ជួប​បញ្ហា​ស្បែក​មុខ​ស្ងួត។ ប្រសិនជា​ស្បែក​មុខ​ស្ងួត អាច​នឹង​របក ឬ​រមាស់ និង​ពេលខ្លះ​បង្ក​ការ​ឈឺចាប់​ទៀត​ផង។ យើង​អាច​កាត់បន្ថយបញ្ហា​​ស្បែក​ស្ងួត​ដោយ​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការ​ថែទាំ​ស្បែក​របស់​យើងបាន​។

គ្នាយើង​មួយ​ចំនួន​អាច​នឹងមាន​ជួប​បញ្ហា​ស្បែក​មុខ​ស្ងួត។ ប្រសិនជា​ស្បែក​មុខ​ស្ងួត អាច​នឹង​របក ឬ​រមាស់ និង​ពេលខ្លះ​បង្ក​ការ​ឈឺចាប់​ទៀត​ផង។ យើង​អាច​កាត់បន្ថយបញ្ហា​​ស្បែក​ស្ងួត​ដោយ​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការ​ថែទាំ​ស្បែក​របស់​យើងបាន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ទម្លាប់​ងូតទឹក

សម្រាប់គ្នា​យើង​ចូល​ចិត្ត​ងូត​ទឹក​ក្ដៅ គួរបន្ថយ​សីតុណ្ហភាព​ឲ្យ​នៅទាបជាង​ធម្មតាបន្តិច​វិញឬឲ្យនៅ​ក្ដៅ​ឧណ្ហៗ​ ព្រោះ​ទឹក​ក្ដៅ​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ជាង​ធម្មតា ​ដោយ​ទឹកក្ដៅអាច​​កម្ចាត់​នូវ​ជាតិ​ខ្លាញ់​ធម្មជាតិ​នៅ​ស្បែក។ ម៉្យាងទៀត ការ​ងូត​ទឹក​លឿន​ត្រឹម​៥​ទៅ​១០​នាទី​ក៏​មាន​ប្រយោជន៍​ដល់​ស្បែក​ស្ងួត​ដែរ។

២. លាង​សម្អាត​មុខ​ថ្នមៗ

នៅ​ពេល​ជ្រើស​រើស​​ផលិតផល​សម្អាត​មុខ យើង​គួរ​ចៀសវាង​ផលិតផល​ណា​ដែល​មាន​ផ្ទុក​សារធាតុ​ខ្លាំងៗ​ដូចជា​អាល់កុល retinoid ឬ​ alpha hydroxy acids (AHA)។ សារធាតុ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត និង​បង្ក​ការ​រលាក​ជាដើម។ ក្រៅ​ពី​ចៀសវាង​សារធាតុ​ទាំង​នេះ​ នៅ​ពេល​ប្រើប្រាស់​ផលិតផល​សម្អាត​មុខ​គួរ​លាប​លើ​មុខ​ថ្នមៗ និង​កុំ​ត្រដុស​ខ្លាំងៗ។ សម្រាប់​អ្នក​មាន​ស្បែក​ស្ងួត​គួរ​លាង​សម្អាត​មុខ​តែ​ម្ដង​បាន​ហើយ​ក្នុង​មួយ​​​ថ្ងៃគឺ​លាង​​សម្អាត​នៅ​ពេល​យប់​។ ម៉្យាងទៀត កុំ​ខាត់​ស្បែក​មុខ​រាល់ថ្ងៃ គួរ​ធ្វើ​ម្ដង​ក្នុង​មួយ​សប្ដាហ៍​វិញ។

៣. ប្រើប្រាស់​ទឹក​ផ្តល់​សំណើម (Moisturizer)

គ្នាយើង​គួរ​ប្រើប្រាស់​ទឹក​ផ្ដល់​សំណើម​ជា​ប្រចាំ​ ជាពិសេស​ក្រោយ​ពី​ងូត​ទឹក​ហើយ។ ទឹក​ផ្ដល់​សំណើម​គួរ​តែ​មិនមាន​ក្លិន​ក្រអូប និង​អាល់កុល​ព្រោះ​សារធាតុ​ពីរ​នេះ​អាច​បង្ក​ការ​រលាក។ យើង​អាច​ជ្រើសរើស​ទឹក​ផ្ដល់​សំណើម​ប្រភេទ​ប្រេង​ដែល​ជួយ​រក្សា​សំណើម​នៅ​ស្បែក។ សម្រាប់គ្នា​យើង​មាន​បញ្ហា​ប្រេះ​បបូរមាត់​គួរ​ប្រើ​ក្រែម​រលោង​ដើម្បី​ជួយ​កាត់បន្ថយ​អាការៈ​នេះ។

៤. ប្រើ​ឧបករណ៍​រក្សា​តុល្យភាព​សំណើម (Humidifier)

ការ​ប្រើ​ឧបករណ៍​រក្សា​តុល្យភាព​សំណើម​ក្នុង​បន្ទប់​អាច​ជួយ​ផ្ដល់​សំណើម​ក្នុង​ខ្យល់​ និង​បង្ការ​មិន​ឲ្យ​ស្បែក​ស្ងួត។ យ៉ាងណាមិញ​​យើង​ក៏​គួរ​សម្អាត​ឧបករណ៍​ឲ្យ​បាន​ញឹកញាប់​ចៀសវាង​មាន​បាក់តេរី​ច្រើន​ក្នុង​ឧបករណ៍​នោះ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T