ប្រធានក្លិប Lazio បានប្រកាសថា កីឡាករជើងស៊ុតម្នាក់នេះមិនមែនសម្រាប់ដាក់លក់នោះទេ

//s5.kh1.co/b9/b97e0542777beadd493111936f14f6fc7fcdb990.jpg
កីទ្បា

 ៣០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រធានក្លិប Lazio លោក Igli Tare បានបញ្ជាក់ច្បាស់ៗថា ខ្សែប្រយុទ្ធ Ciro Immobile ដែលមានសង្ឃឹមខ្ពស់ជាម្ចាស់ស្បែកជើងមាសរដូវកាលនេះគឺមិនមែនសម្រាប់លក់ចេញនោះទេ។

ប្រធានក្លិប Lazio លោក Igli Tare បានបញ្ជាក់ច្បាស់ៗថា ខ្សែប្រយុទ្ធ Ciro Immobile ដែលមានសង្ឃឹមខ្ពស់ជាម្ចាស់ស្បែកជើងមាសរដូវកាលនេះគឺមិនមែនសម្រាប់លក់ចេញនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លងមក ខ្សែប្រយុទ្ធរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរចេញនៅរដូវក្តៅនេះ។ ប៉ុន្តែលោក Tare និយាយថា “យើងនឹងសាងកេរ្តិ៍ឈ្មោះក្លិប Lazio ដោយមានកីឡាករល្អៗដូច Immobile នេះ ព្រោះគាត់មានកិច្ចសន្យាវែងឆ្ងាយជាមួយក្លិប ហើយជាកីឡាករដ៏សំខាន់សម្រាប់ក្លិបនាពេលបច្ចុប្បន្ននេះ។ រដូវកាលនេះ គាត់ពិតជាធ្វើបានល្អណាស់ ដោយមានការសហការគ្នាពីមិត្តរួមក្រុមដទៃទៀតផងដែរ។

កីឡាករជើងស៊ុត Ciro Immobile
កីឡាករជើងស៊ុត Ciro Immobile

ក្រោយខកខានអស់រយៈពេល ១៣ ឆ្នាំ ពេលនេះក្លិប Lazio អាចកក់កៅអីលេងក្នុងក្របខ័ណ្ឌ Champions League ហើយឥឡូវនេះយើងកំពុងសិក្សារកចំណុចល្អៗដើម្បីធ្វើឱ្យក្លិបកាន់តែមានភាពរឹងមាំដោយមាន Immobile ជាកីឡាករដ៏សំខាន់ម្នាក់"៕

កីឡាករជើងស៊ុត Ciro Immobile
កីឡាករជើងស៊ុត Ciro Immobile

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T