រូបភាពមួយសន្លឹកដ៏មានន័យ នៃបុរសបោសសម្អាតចិញ្ចើមផ្លូវ នឹកប្រពន្ធខ្លាំងពេក កាយស្លឹកឈើចេញជារូបបេះដូង កំពុងឆាបយកបេះដូងមហាជនជាច្រើន…

//s5.kh1.co/f0/f0e90acb82c3bd2e84011c55faae9f5b2ab02645.jpg
សង្គម

 ៣០-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រូបភាពមួយសន្លឹកបាននឹងកំពុងតែឆាបយកបេះដូងមហាជនជាច្រើននៅលើបណ្ដាញសង្គមឲ្យរំជួលចិត្ត ជុំវិញនឹងសកម្មភាពរបស់បុរសម្នាក់ ដែលត្រូវបានគេប្រមាញ់បានតាមមាត់បង្អួច ក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

ឌូបៃ៖ កាលពីថ្មីៗនេះ រូបភាពមួយសន្លឹកបាននឹងកំពុងតែឆាបយកបេះដូងមហាជនជាច្រើននៅលើបណ្ដាញសង្គមឲ្យរំជួលចិត្ត ជុំវិញនឹងសកម្មភាពរបស់បុរសម្នាក់ ដែលត្រូវបានគេប្រមាញ់បានតាមមាត់បង្អួច ក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្អែកតាមរយៈរូបភាព បានបង្ហាញឲ្យឃើញថា បុរសនោះ បានបោសសម្អាតចិញ្ចើមផ្លូវ ដោយប្រមូលម្ដុំស្លឹកឈើដែលជ្រុះ ហើយកាយចេញជារូបបេះដូងយ៉ាងស្រស់ស្អាត។

ក្រោយពីរូបភាពល្បីល្បាញរួចមក អត្តសញ្ញាណរបស់បុរសនោះ ក៏ត្រូវបានបង្ហាញ ដែលលោកមានឈ្មោះថា Ramesh Gangarajam Gandi អាយុ៣០ឆ្នាំ និងជាបុគ្គលិកផ្នែកបោសជូតសម្អាត នៅក្នុងក្រុមហ៊ុនមួយ។

ទន្ទឹមនឹងនេះដែរ លោក Ramesh បានប្រាប់ប្រភពសារព័ត៌មានថា រូបលោកផ្ទាល់បានរៀបការជាមួយនឹងភរិយាកាលពីខែសីហា ឆ្នាំ២០១៩កន្លងទៅ។ ហើយលុះដល់ខែកញ្ញា ឆ្នាំ២០១៩ដដែល លោកក៏ត្រូវប្ដូរមករស់នៅក្នុងទីក្រុងឌូបៃដើម្បីធ្វើការ។ សព្វថ្ងៃនេះ ភរិយារបស់លោកកំពុងរស់នៅជាមួយក្រុមគ្រួសារក្នុងប្រទេសឥណ្ឌា និងមិនមានពេលវេលារួមរស់ជាមួយលោកឡើយ។ ហើយលោកពិតជានឹកភរិយា និងព្រួយបារម្ភពីឪពុកដែលកំពុងមានបញ្ហាសុខភាព បូករួមទាំងវ័យចាស់ជរាផងដែរ។

លោក Ramesh បន្ដទៀតថា នៅថ្ងៃដែលលោកកាយស្លឹកឈើចេញជារូបបេះដូង លោកមិនបានដឹងឡើយថាមានមនុស្សសង្កេតឃើញពីសកម្មភាពរបស់លោក។ ហើយលោកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលរូបភាពល្បីល្បាញពាសពេញបណ្ដាញសង្គម។

យ៉ាងណាមិញ ខាងក្រសួងអភិវឌ្ឍន៍សហគមន៍ប្រចាំប្រទេស បានផ្ដល់ជូននូវកញ្ចប់អំណោយទៅដល់លោក Ramesh ដើម្បីបង្ហាញពីការគាំទ្រ និងការស្រលាញ់។ ហើយលោក Ramesh ក៏គ្រោងនឹងធ្វើដំណើរទៅជួបក្រុមគ្រួសារវិញ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពដែលល្បីល្បាញ
រូបភាពដែលល្បីល្បាញ
លោក Ramesh និងកញ្ចប់អំណោយ
លោក Ramesh និងកញ្ចប់អំណោយ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T