ដូចការអះអាងមែន! អ៊ីរ៉ង់បាញ់មីស៊ីល​ ​ចេញពីក្រោមដីជាលើកដំបូង ក្នុងថ្ងៃធ្វើសមយុទ្ធ (មានវីដេអូ)

//s5.kh1.co/1c/1cf59bc5cc1864c5ef6f70ecf80873c6f02217dd.jpg
បច្ចេកវិទ្យា

 ៣០-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឆ្មាំបដិវត្តអ៊ីរ៉ង់បានអះអាងថា វាជា“ លើកដំបូងនៅក្នុងពិភពលោក” ដែលសមយុទ្ធបាញ់មីស៊ីលក្រោមដីនេះ ត្រូវបានធ្វើឡើង

តេហេរ៉ង់៖ កងកម្លាំងឆ្មាំបដិវត្ត​​អ៊ីរ៉ង់ IRGC បាននិយាយថា ខ្លួនបានបាញ់មីស៊ីលបាលីស្ទិក​​ ចេញពីក្រោមដីកាលពីថ្ងៃពុធ ​ដែលជាថ្ងៃចុង​ក្រោយនៃការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ នៅក្បែរដែនទឹកក្នុងតំបន់ឈូងសមុទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រធានឆ្មាំបដិវត្តអ៊ីរ៉ង់ មើល​ការអនុវត្តបាញ់មីស៊ីល​ក្រោមដី អំឡុងពេលធ្វើសមយុទ្ធ
ប្រធានឆ្មាំបដិវត្តអ៊ីរ៉ង់ មើល​ការអនុវត្តបាញ់មីស៊ីល​ក្រោមដី អំឡុងពេលធ្វើសមយុទ្ធ

នៅក្នុងសេចក្តីថ្លែងការណ៍របស់កងកម្លាំង IRGC បានលើកឡើងថា សមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលមានទាំងការអនុវត្តបាញ់ប្រព័ន្ធមីស៊ីលក្រោមដីនេះ គឺការជោគជ័យដំបូង​បង្អស់នៅក្នុងពិភពលោក។ ហើយមិនតែប៉ុណ្ណោះ វាក៏ជាសមិទ្ធិផលដ៏សំខាន់មួយ ដែលអាច​ជួយប្រទេសអ៊ីរ៉ង់​ ដើម្បីទៅប្រឈមមុខ​ជាមួយនឹងសត្រូវខ្លាំងៗផ្សេងទៀតដែរ។

មីស៊ីលក្រោមដី
មីស៊ីលក្រោមដី

​សមយុទ្ធយោធា​ប្រចាំឆ្នាំរបស់អ៊ីរ៉ង់នេះត្រូវបានធ្វើឡើង ខណៈពេលដែលភាពតានតឹង​រវាង​រដ្ឋធានីតេហេរ៉ង់ និងវ៉ាស៊ីនតោន ចេះតែបន្តកើតមានឡើង។ ហើយបើតាមនៅក្នុងខ្សែរវីដេអូមួយ ដែល​ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ចែករំលែកពីទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានបង្ហាញឱ្យឃើញនូវ​ធូលីដ៏អួអាប់ មុនពេលមីស៊ីលផ្លោងជ្រែកខ្លួនចេញពីដី ហើយហោះ​ទៅ​វាយប្រហារគោលដៅ​ បានយ៉ាង​ប្រសើរបំផុត។

IRGC  មិនបានផ្តល់ព័ត៌មានជាក់លាក់ អំពីមីស៊ីលនេះឡើយ
IRGC  មិនបានផ្តល់ព័ត៌មានជាក់លាក់ អំពីមីស៊ីលនេះឡើយ

គួររម្លឹកផងដែរថា កាលពីថ្ងៃទី ៦ ខែកក្កដា កន្លងទៅ ប្រទេសអ៊ីរ៉ង់ធ្លាប់បានអះអាងរួចមកហើយថា ខ្លួនបានកសាងទីក្រុងមីស៊ីលក្រោមដី នៅតាម​តំបន់ឆ្នេរនៃឈូងសមុទ្រពែរ្ស និង​ឈូងសមុទ្រអូម៉ង់ ដើម្បីបង្កើនប្រព័ន្ធការពារក្នុងប្រទេសអ៊ីរ៉ង ​ក៏ដូចជាការផ្ញើសារទៅដល់ប្រទេស​បច្ចាមិត្តដទៃទៀត ដែលមានបំណងចង់ឈ្លានពានមកលើប្រទេសអ៊ីរ៉ង់ដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T