ក្រសួង​ការងារ​ជ្រើសរើស​អ្នក​អត់​ការងារ​ធ្វើ​ចំនួន​ ១៥០​នាក់​ ​ឲ្យ​ចូល​រៀន​ជំនាញ​រយៈ​ពេល​ខ្លី​ ដោយ​ឥត​បង់​ថ្លៃ​ ១០០%

//s5.kh1.co/b2/b2a4348b36866cc63c89b6b5f2e90a7109797f3b.jpg
សង្គម

 ២៩-កក្កដា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានជូនដំណឹងស្តីពី​ការ​ជ្រើសរើស​​​​សិក្ខាកាម​ឲ្យចូលរៀនជំនាញវិជ្ជាជីវៈរយៈពេលខ្លីដោយឥតបង់ថ្លៃ ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានជូនដំណឹងស្តីពី​ការ​ជ្រើសរើស​​​​សិក្ខាកាមឲ្យចូលរៀនជំនាញវិជ្ជាជីវៈរយៈពេលខ្លីដោយឥតបង់ថ្លៃ ឆ្នាំ២០២០។ ស្ថាប័នខាងលើបានបញ្ជាក់់​នៅក្នុងលិខិតចុះថ្ងៃទី ២៨ កក្កដាថា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនឹង​ជ្រើសរើស​​សិក្ខាកាមឲ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ ឆ្នាំ២០២០ ចំនួន ១៥០នាក់ ក្នុងរយៈពេល ៤ខែ ដែលមានជំនាញ​ដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់ ៣០នាក់

២. ថែទាំ និងជួសជុលរថយន្ត ៤៥នាក់

៣. តបណ្តាញអគ្គិសនីក្នុងអគារ ៤៥នាក់

៤. ផ្សារលោហៈ (ជាងដែក) ១៥នាក់

៥. ថែទាំ និងជួសជុលកុំព្យូទ័រ ១៥នាក់

លក្ខខណ្ឌនៃការជ្រើសរើស៖
១. សិស្សានុសិស្សដែលបោះបង់ការសិក្សា និងយុវជន យុវនារី កម្មករ កម្មការិនី អ្នកអត់ការងារធ្វើ

២. ត្រូវមានអាយុចាប់ពី ១៥ឆ្នាំឡើង។

៣. អ្នកដាក់ពាក្យមុន ទទួលបានឱកាសមុន

ក្រសួងបន្ថែមថា កាលបរិច្ឆេទចែក និងទទួលពាក្យចាប់ពីថ្ងៃ ២៩ កក្កដា ដល់ថ្ងៃទី ៣១ សីហា ២០២០។

សូមអានព័ត៌មានលម្អិតពីពេលវេលា លេខទាក់ទង និងអាស័យដ្ឋានដាក់ពាក្យខាងក្រោម៖

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T