កីឡាករចំណូលថ្មីរបស់ក្រុមតោខៀវ Chelsea គឺ Timo Werner បានសារភាពថា មូលហេតុដែលខ្លួនសុខចិត្តចាកចេញពីក្រុម RB Leipzig មកចូលរួមជាមួយ Chelsea នេះគឺដោយសារតែគ្រូបង្វឹក Frank Lampard។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះបានផ្ទេរមកកាន់កីឡដ្ឋាន Stamford Bridge ក្នុងតម្លៃខ្លួន ៥០ លានអឺរ៉ូកាលពីខែមុន ហើយរូបគេក៏បានចូលរួមហ្វឹកហាត់ជាមួយក្រុមថ្មីរបស់គេផងដែរ បើទោះបីជារូបគេមិនទាន់អាចចូលលេងបានរហូតដល់រដូវកាលថ្មីចាប់ផ្តើម។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានជួយឲ្យក្រុម RB Leipzig ឈរនៅលេខរៀងទី ៣ នៃលីគ Bundesliga ដោយរូបគេស៊ុតបញ្ចូលទីបានចំនួន ២៨ គ្រាប់ ហើយដោយសារតែរូបគេបានពិភាក្សាគ្នាជាមួយគ្រូបង្វឹក Frank Lampard បានយ៉ាងរលូននោះទើបរូបគេសម្រេចចិត្តថា ចូលរួមជាមួយ Chelsea។

Timo Werner បាននិយាយថា៖
Lampard គឺជាមូលហេតុចម្បងដែលខ្ញុំចូលរួមជាមួយ Chelsea។ ពួកយើងបាននិយាយនូវរឿងជាច្រើនតាំងពីប្រព័ន្ធលេង ពីរបៀបដែលរូបគាត់ចង់ឲ្យយើងលេង និងប្រព័ន្ធលេងមួយដែលសមស្របនឹងខ្ញុំ។ គាត់គឺជាមនុស្សដ៏ល្អម្នាក់ ដោយគាត់មិនត្រឹមតែចង់ឲ្យខ្ញុំលេងតាមក្បួនរបស់គាត់ទេ តែគាត់ចង់ជួយខ្ញុំឲ្យរីកចម្រើនជាងនេះ។ របៀបលេងនៅ Premier League គឺលឿនហើយវាក៏ជាជំនាញរបស់ខ្ញុំដែរ ដែលខ្ញុំនឹងលេងនៅទីនេះបាន។ នេះគឺជាលីគផ្សេងមួយទៀត ក៏ដូចជាប្រទេសផ្សេងមួយទៀតផងដែរ ដូច្នេះហើយខ្ញុំនឹងអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត៕

