Toni ទើបសុំ Kaew រៀបការហើយ ពេលនេះ ជូននាងទៅដើរលេងសមុទ្រយ៉ាងមានក្ដីសុខ

//s5.kh1.co/2f/2f6139d7f238ad9b17185f773350cde093740ee6.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកណាមិនច្រណែន បើពីមួយថ្ងៃទៅមួយថ្ងៃ មួយគូនេះ កាន់តែស្រលាញ់គ្នាខ្លាំងទៅៗហើយ ពិសេសតាំងពី Toni សុំ Kaew Jarinya រៀបការហើយមក ទោះទៅណាក៏ទៅជាមួយគ្នាដែរ។

ថៃ៖  ជាការពិតណាស់ គូស្នេហ៍តារាសម្ដែង Toni និង Kaew Jarinya គឺជាគូស្នេហ៍ផ្អែមល្ហែម ដែលកំពុងធ្វើឲ្យបណ្ដាអ្នកគាំទ្រពេញចិត្តតាមដានកាន់តែខ្លាំង ក្រោយពេលដែល Toni សម្រេចចិត្តសុំ Kaew Jarinya រៀបការនៅពីមុខ សាច់ញាតិគ្រួសារជាច្រើន កាលពីមួយខែមុននេះ ដែលធ្វើឲ្យអ្នកគាំទ្រ មានការសប្បាយរីករាយ និងរំភើបជំនួសជាខ្លាំង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ទន្ទឹមនឹងនេះ បន្ទាប់ពីបានបង្ហាញដំណឹងដ៏ត្រេកអរមួយនេះឲ្យអ្នកគ្រប់គ្នាបានដឹងហើយ យើងឃើញថា ជីវិតគូរបស់តារាពីរដួងនេះ កាន់តែផ្អែមល្ហែមជាមួយគ្នាទៅវិញទៅមក រាល់គ្រប់សកម្មភាព ​ពិសេសរាល់ពេលដែលពួកគេមានការលេងតាមកន្លែងកម្សាន្តនានាផ្ទាល់តែម្ដង។

ជាក់ស្ដែង ថ្មីៗនេះ Kaew និង Toni ស្រាប់តែបង្ហោះរូបភាពជាច្រើន ក្នុងដំណើរកម្សាន្តទៅលេងឆ្នេរ Ko Mat Sum ដែលមានឆ្នេរខ្សាច់យ៉ាងសក្បុស ទឹកសមុទ្រខៀវស្រង៉ាត់ ញ៉ាំងបរិយាកាសឲ្យអនាគតប្ដីប្រពន្ធមួយគូនេះ ប្រលែងគ្នាលេង កាន់តែមានក្ដីសុខខ្លាំងៗផងដែរ។

យ៉ាងណាមិញ ក្រោយពីបានឃើញរាល់រូបភាពទាំងនោះហើយ ហ្វេនៗជាច្រើននាំគ្នា ចូលមកខមិនជាហូរហែរ ពិសេសគេក៏ទន្ទឹងរង់ចាំដំណឹងនៃថ្ងៃរៀបការរបស់ តារាប្រុសស្រីមួយគូនេះ ឆាប់ៗផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Kaew និង Ton  
Kaew និង Ton  
Kaew និង Ton  
Kaew និង Ton  
Kaew  Jarinya
Kaew Jarinya
Kaew  Jarinya
Kaew  Jarinya
Kaew និង Ton  
Kaew និង Ton  
Kaew និង Ton  
Kaew និង Ton  
Kaew និង Ton  
Kaew និង Ton  
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T