មកស្គាល់ពីវីតាមីនដ៏សំខាន់មួយ «គ្លូតា» ជួយឲ្យស្បែកមុខអ្នកភ្លឺរលោងបែបធម្មជាតិ

//s5.kh1.co/e7/e73916e1650c3fbb2e6a415743ddafcd05bccc37.jpg
នារី

 ៣១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គ្លូតា (Gluta) ដែលពាក្យពេញគឺ Glutathione គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​សំខាន់​បំផុត​ក្នុង​រាង​កាយ​របស់​មនុស្ស។ កម្រិត​ជាតិ ​Glutathione ​ក្នុង​រាង​កាយ​មនុស្សម្នាក់ៗ នឹង​ថយចុះ ទៅតាមវ័យ និ ដោយ​សារ​កត្តា​មួយចំ​នួន ដូចជា របបអាហារ​មិន​ល្អ​ ជាតិ​ពុល​ បរិស្ថាន និងស្ត្រេស។

ភ្នំពេញ៖ គ្លូតា (Gluta) ដែលពាក្យពេញគឺ Glutathione  គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​សំខាន់​បំផុត​ក្នុង​រាង​កាយ​របស់​មនុស្ស។ កម្រិត​ជាតិ ​Glutathione ​ក្នុង​រាង​កាយ​មនុស្សម្នាក់ៗ នឹង​ថយចុះ ទៅតាមវ័យ និង ដោយ​សារ​កត្តា​មួយចំ​នួន ដូចជា របបអាហារ​មិន​ល្អ​  ជាតិ​ពុល​ បរិស្ថាន និងស្ត្រេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Glutathione
Glutathione

ពិតទេ គ្លូតា ធ្វើឲ្យស្បែកសភ្លឺ ?

Glutathione អាច​បន្សាប​រ៉ាឌីកាល់​សេរី​ ជួយ​បង្កើន​ប្រព័ន្ធភាព​ស៊ាំ​ កាត់​បន្ថយ​ជាតិ​ពុល​ក្នុង​រាង​កាយ។ ជាលទ្ធផល​ក្រៅ​ពី​ជួយ​ឲ្យអ្នក​មាន​សុខភាព​ល្អ​ ហើយវា​​អាច​ធ្វើ​ឱ្យ​ស្បែក​ប្រែ​ជា​​ពន្លឺ​ផង​ដែរ ដោយ​ការ​បំលែង​មេឡាញីន ទៅ​ជា​ពណ៌​ស្រាល​ជាង​មុន និង​ធ្វើ​ឱ្យ​អង់​ដូមីណូហ្សែន​អសកម្ម ដែល​ធ្វើ​ឱ្យ​មាន​សារធាតុ​ពណ៌។

តើ គ្លូតា កើតឡើងដោយ​របៀបណា​?

គ្លូតា គឺជា​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ផលិតឡើងដោយរាងកាយមនុស្ស ពេល​មាន​របបអាហារត្រឹមត្រូវ និង​គ្មាន​ស្ត្រេស ឬសប្បាយចិត្ត​ច្រើន។​ វា​ត្រូវ​បាន​បង្កើត​ឡើង​ជា​ចម្បង​ដោយ​អាស៊ីដ​អាមីណូ​ ចំនួន​ ៣ គឺ  ជាតិ​គ្លូទីល (glutamine) គ្លីកូលីន (glycine )  និងស៊ីស្តូលីន (cysteine) ។

តើ​ Gluta Boost នៅក្នុងគ្រីមលាបមុខ អាច​ជួយឲ្យស្បែកសភ្លឺដែរទេ ?

ពិត​ណាស់ Gluta Boost  មាន​លទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​ស ភ្លឺ រលោង​បាន វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ជា​ង វីតាមីន C ដល់​ទៅ ១០ដង។ ដូច្នេះហើយ​វាត្រូវ​ប្រើ​ជា​ធាតុផ្សំដ៏សំខាន់មួយ នៅ​ក្នុង​រូបមន្តថ្មីរបស់​ ផនស៍ វាយបីយូធី Super Cream ដែលទើបចេញថ្មី។ ក្រៅ​ពី​មាន​លទ្ធភាព​អាច​ជំរុញ​សារធាតុ​ប្រឆាំង​អុកស៊ីកម្មធម្មជាតិ ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ ហើយគ្រីមនេះ ថែម​ទាំង​សម្បូរ វីតាមីន B3+ ចិញ្ចឹមស្បែក ដែល​ធ្វើ​ឲ្យ​ស្បែក​មានសំ​ណើម  ម៉ដ្ឋ បាត់​ស្នាម​អុជ​ខ្មៅ។

លើសពីនេះ ​ផនស៍វាយ ប៊ីយូធី Super Cream ក៏ជា​គ្រីម​អាចការពារស្បែកពីការដុតបំផ្លាញដោយកាំរស្មីព្រះអាទិត្យ ឬ ពន្លឺខៀវចេញពីអេក្រង់​យ៉ាងមានប្រសិទ្ធភាពខ្ពស់ ដែលមាន ២ប្រភេទ គឺ ពណ៌​ផ្កា​ឈូក ការពារ​កម្ដៅ​ថ្ងៃ​ពី SPF15 សម្រាប់​ស្បែក​មុខ​ធម្មតា និង ទី ២ គឺ ពណ៌​ទឹកក្រូច​ ការពារ​កម្ដៅ​ថ្ងៃ​ពី SPF30 សម្រាប់​ស្បែក​មុខ​ស្ងួត។

​ផនស៍វាយ ប៊ីយូធី Super Cream
​ផនស៍វាយ ប៊ីយូធី Super Cream

វិធីសាស្ត្រ​បែបធម្មជាតិ ដើម្បី​បង្កើន​កម្រិត Gluta ក្នុង​ខ្លួន ៖

១. ញុំាអាហារ​សម្បូរជាតិ គ្លូតា ៖ ស្ពៃខ្មៅ (ស្ពិនេក) ផ្លែប៊ឺរ ត្រពាំងបារាំង អូក្រា ។

២. ញុំាអាហារ​សម្បូរសារជាតិ ស្ពាន់ធ័រ ៖ ភាគ​ច្រើន​​វា​បាន​មក​ពី​ ប្រូតេអ៊ីន នៃ​របបអាហារ ដូចជា​សាច់​គោ​ត្រី​ និង បក្សី។ បន្លែមួយចំនួន ក៏ជា​ប្រភព​ជីវជាតិ​ស្ពាន់ធ័រ​ផង​ដែរ ដូចជា ផ្កាខាត់ណាខៀវ និង ពណ៌ស  ស្ពៃក្តោប បៃតងស្ពៃ ខាត់ណា សាលាដហ្សង (watercress) ។

៣. ញុំា​អាហារ​សម្បូរវីតាមីន C ៖ ផ្លែស្ត្របឺរី  ផ្លែក្រូច  ផ្លែល្ហុង ផ្លែគីវី  ប៉ោម និង ផ្លែម្ទេសផ្លោក ជាដើម។ 

៤. ផឹកទឹកដោះគោ និង ទឹករមៀត

៥. ដេកឲ្យគ្រប់​គ្រាន់ ៖ ចូលដេកមុនម៉ោង ១០ និង​ត្រូវ​ដេកលក់ឲ្យស្កប់ស្គល់យ៉ាងហោចណាស់ ៧ម៉ោង ។

៦. ហាត់ប្រាណទៀងទាត់ ៕

អាហារ​បង្កើន​កម្រិត Gluta
អាហារ​បង្កើន​កម្រិត Gluta
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T