Man City ហាក់ចង់បានខ្សែបម្រើស្លាបរូបនេះពីក្រុម Valencia

//s5.kh1.co/15/15d1d7a5634018757ecfd27c3b7298449dec9f31.jpg
កីទ្បា

 ២៩-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

យោងតាមសារព័ត៌មាន ESPN បានឲ្យដឹងថាក្រុម Man City កំពុងតែបើកការចាប់អារម្មណ៍ខ្លាំងទៅលើខ្សែបម្រើស្លាបរបស់ក្រុម Valencia គឺកីឡាករ Ferran Torres។

យោងតាមសារព័ត៌មាន ESPN បានឲ្យដឹងថាក្រុម Man City កំពុងតែបើកការចាប់អារម្មណ៍ខ្លាំងទៅលើខ្សែបម្រើស្លាបរបស់ក្រុម Valencia គឺកីឡាករ Ferran Torres

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ២០ ឆ្នាំរូបនេះទំនងជាផ្លាស់ទៅលេងឲ្យក្រុម Man City ហើយបន្ទាប់ពីរូបគេបញ្ចប់កុងត្រាជាមួយនឹងក្រុម Valencia។ ខ្សែបម្រើស្លាប U21 របស់ប្រទេសអេស្ប៉ាញរូបនេះគឺមានតម្លៃខ្លួនរហូតទៅដល់ ៤០ លានផោនឯណោះ ប៉ុន្តែបន្ទាប់ពីបញ្ចប់កុងត្រាជាមួយ Valencia ហើយ ជោគវាសនារបស់គេនឹងត្រូវសម្រេចនាខែសីហា ឆ្នាំ២០២០ នេះហើយ។

កីឡាករ Ferran Torres
កីឡាករ Ferran Torres

គួរបញ្ជាក់ផងដែរថា ក្រុម Man City ទើបតែលក់ខ្សែបម្រើស្លាបរបស់ខ្លួនគឺ Leroy Sane ទៅឲ្យក្រុម Bayern Munich ប៉ុន្តែគ្រូបង្វឹកក្រុម Man City លោក Pep Guardiola ក៏មិនដែលនិយាយរំលឹកទាក់ទងនឹងការរកអ្នកមកជំនួសកន្លែងកីឡាករ Sane ទេ។

ក្រុម Man City ក៏ត្រៀមខ្លួនស្វាគមន៍ក្រុមអធិរាជស Real Madrid ផងដែរក្នុងជំនួបវគ្គ ១៦ ក្រុមចុងក្រោយសម្រាប់ពានរង្វាន់ UEFA Champion League នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នេះផង ដែរ៕  

លោក Pep Guardiola
លោក Pep Guardiola
កីឡាករ Ferran Torres
កីឡាករ Ferran Torres
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T