Jose Mourinho សម្លឹងចង់ទិញកីឡាករក្រុម Inter Milan រូបនេះមកចូលរួមជាមួយ Tottenham Hotspur

//s5.kh1.co/ea/eaf3d56404b5f4d46b9b568208687eee929af1e1.jpg
កីទ្បា

 ២៩-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃអង្គារនេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា គ្រូបង្វឹកក្រុម Tottenham Hotspur លោក Jose Mourinho បានបើកការចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិក្រូអាត Ivan Perisic។

កាលពីថ្ងៃអង្គារនេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា គ្រូបង្វឹកក្រុម Tottenham Hotspur លោក Jose Mourinho បានបើកការចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិក្រូអាត Ivan Perisic

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កីឡាករវ័យ ៣១ ឆ្នាំរូបនេះកំពុងតែលេងឲ្យក្រុម Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Inter Milan ហើយក្រុមដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់មួយនេះកំពុងតែចង់ចំណាយ ២០ លានអឺរ៉ូទិញយកកីឡាកររូបនេះផ្តាច់ពីក្រុម Inter Milan។

លោក Jose Mourinho
លោក Jose Mourinho

យ៉ាងណាមិញគ្រូបង្វឹកក្រុម Inter Milan លោក Antonio Conte ក៏ត្រូវបានគេរាយការណ៍ផង ដែរថា លោកចង់វៃចេញកីឡាកររូបនេះផងដែរ។

គ្រូបង្វឹក Jose Mourinho កំពុងតែផ្តោតលើការអភិវឌ្ឍន៍ក្រុមរបស់លោកបន្ទាប់ពីត្រូវបានខាងក្លិបបន្ថយលុយសម្រាប់ទិញកីឡាករ ដោយសារតែក្រុមខកខានមិនបានលេង UEFA Champion League រដូវកាលក្រោយ ហើយ Ivan Perisic គឺជម្រើសដ៏ល្អសម្រាប់លោក Jose Mourinho នាអំឡុងពេលនេះ៕  

កីឡាករ Ivan Perisic
កីឡាករ Ivan Perisic
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T